សមាគមខ្មែរ - វៀតណាមនៅកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី ៤៤ នៃទិវាបង្រួបបង្រួមជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែមេសា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា សមាគមខ្មែរ - វៀតណាម នៅកម្ពុជា បានប្រារព្ធពិធីមីទ្ទីង ដើម្បីអបអរសាទរខួបលើកទី ៤៤ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០១៩)។ 
សមាគមខ្មែរ - វៀតណាមនៅកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី ៤៤ នៃទិវាបង្រួបបង្រួមជាតិ - ảnh 1ប្រធានសាខាសមាគមខ្មែរ-វៀតណាមនៅរាជធានីភ្នំពេញ លោក Huynh Minh Phu  អញ្ជើញថ្លែងក្នុងពិធី

អញ្ជើញរចូលរួមក្នុងពិធីនេះមានវត្តមានតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា ស្ថា ប័នតំណាងនានារបស់វៀតណាមនៅកម្ពុជានិងអាណិកជនវៀតណាមជាច្រើននាក់ ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញនិងខេត្តក្រុងនានាផងដែរ។

នៅក្នុងពិធីនេះ ប្រធានសាខាសមាគមខ្មែរ-វៀតណាមនៅរាជធានីភ្នំពេញ លោក Huynh Minh Phu បានរំលឹកឡើងវិញ នូវប្រពៃណីតស៊ូបដិវត្តន៍យ៉ាងអង់អាចក្លាហានរបស់ប្រទេសជាតិ ក៏ដូចជា តបស្នងសងគុណដល់យុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជន រងជំងឺ និងគ្រួសារមានគុណបំណាចចំពោះបដិវត្តន៍ ដែលធ្លាប់ចូលរួមការតស៊ូប្រយុទ្ធ ដើម្បីបុព្វហេតុរំដោះប្រទេសជាតិ នាំមកឯករាជ្យនិងសេរីភាពជូនចំពោះប្រទេសជាតិ។

តាងនាមសហគមន៍អាណិកជន លោក Huynh Minh Phu បានអះអាងថា សមាគមខ្មែរ-វៀតណាម នឹងបន្តបង្កើតសាមគ្គីភាពជាងទៀត ជាពិសេស បង្កើនសាមគ្គីភាព មិត្តភាពជាមួយប្រជាជននិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់របស់កម្ពុជា រួមទាំងផ្សព្វ ផ្សាយយ៉ាងទូលំទូលាយដើម្បីបងប្អូនអាណិកជនគោរពច្បាប់នៃប្រទេសសាមី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ