សមាគមខ្មែរ - វៀតណាមនៅកម្ពុជាប្រកាសបង្កើត«មូលនិធិជួយឧបត្ថម្ភស្ត្រីអភិវឌ្ឍន៍»

(VOVWORLD) -នារសៀលថ្ងៃទី ៧ ខែមីនា នៅរាជធានីភ្នំពេញ សមាគមខ្មែរ - វៀតណាមនៅ    កម្ពុជា បានប្រកាសជាផ្លូវការនូវសេចក្តីសំរេចចិត្តយល់ព្រមឲ្យសមាគមនារីខ្មែរ -     វៀតណាមបង្កើត“ មូលនិធិជួយឧបត្ថម្ភស្ត្រីអភិវឌ្ឍន៍” ក្នុងគោលបំណងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនស្ត្រីខ្មែរ - វៀតណាមនៅកម្ពុជា ដែលមានស្ថានភាពលំបាកនិងក្រីក្រ ព្រមទាំងប្រមូលផ្តុំស្ត្រីចូលរួមកិច្ចការសមាគមជាដើមផងដែរ។
សមាគមខ្មែរ - វៀតណាមនៅកម្ពុជាប្រកាសបង្កើត«មូលនិធិជួយឧបត្ថម្ភស្ត្រីអភិវឌ្ឍន៍» - ảnh 1 លោក Sim Chy  ប្រធានសមាគមខ្មែរ - វៀតណាមអបអរសាទរដល់សមាគមនារីខ្មែរ - វៀតណាម (រូបថត៖ Vietnam+)

ការសម្រេចចិត្តបង្កើត “ មូលនិធិជួយឧបត្ថម្ភស្ត្រីអភិវឌ្ឍន៍” នេះត្រូវបានប្រកាសក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ (ថ្ងៃទី៨ខែមិនា) នៅទីស្នាក់ការសមាគមខ្មែរ - វៀតណាមនៅរាជធានីភ្នំពេញ។ ថ្លែងមតិនៅក្នុងពិធីនេះ ប្រធានសមាគម នារីខ្មែរ - វៀតណាមលោកស្រី Pham Thi Hanh បានលើកច្បាស់អំពីការរួមវិភាគទាននាពេលកន្លងមករបស់សមាគមនារី ចំពោះការងារសហគមន៍ ការថែទាំសុខភាព និងការអប់រំបងប្អូនជនខ្មែរដើមកំណើតវៀតណាម ដែលមានស្ថានភាពលំបាកលំបិនផងដែរ។

លោកស្រី Pham Thi Hanh ក៏បានស្នើដល់ស្ថាប័នមានសមត្ថកិច្ចនានា ជួយគាំទ្រដល់សមាគមនារីខ្មែរ - វៀតណាម ដោយបង្កលក្ខណៈងាយស្រួលក្នុងការជួបប្រាស្រ័យគ្នា និងសិក្សារៀនសូត្រសមាគមទាំងក្នុងនិងក្រៅប្រទេសកម្ពុជា ដើម្បីលើកកំពស់របៀបធ្វើការ និងទទួលបានបទពិសោធន៍ពីការងារឲ្យកាន់តែច្រើនទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ