សមាគមព្រះពុទ្ធសាសនាវៀតណាមផ្តល់ជូនប្រជាជននេប៉ាល់នូវឧបករណ៍ធ្វើតេស្តិ៍រកជំងឺកូ វីដ ១៩ ចំនួន ២.០០០ ឈុត
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមិថុនា តាមរយៈអ្នកតំណាងក្រសួងការបរទេសវៀតណាម សមាគមពុទ្ធសាសនាវៀតណាមបានប្រគល់អំណោយឧបត្ថម្ភដល់រដ្ឋាភិបាលនិងប្រជាជននេប៉ាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។
សមាគមព្រះពុទ្ធសាសនាវៀតណាមផ្តល់ជូនប្រជាជននេប៉ាល់នូវឧបករណ៍ធ្វើតេស្តិ៍រកជំងឺកូ វីដ ១៩ ចំនួន ២.០០០ ឈុត |
ព្រះតេជគុណ Thich Nguyen Chinh អនុប្រធានការិយាល័យមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាមបានមានពុទ្ធដីការថា ជំងឺរាតត្បាតកូវីដ-១៩ បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវស្លាប់និងបង្កការខូចខាតយ៉ាងខ្លាំងដល់ប្រជាជននេប៉ាល់។ ព្រះសង្ឃ ដូនជី ដូនតា និងពុទ្ធបរិស័ទនៃសមាគមព្រះពុទ្ធសាសនាវៀតណាមបានប្រគល់ឧបករណ៍ធ្វើតេស្តិ៍រកជំងឺកូវីដ - ១៩ ចំនួន ២.០០០ ឈុតនេះ ដោយបង្ហាញពីមនោសញ្ជេតនារបស់ព្រះសង្ឃ ដូនជី ដូនតានិងពុទ្ធបរិស័ទនៃសមាគមពុទ្ធសាសនាវៀតណាម ក្នុងគោលបំណងចង់អោយប្រជាជននេប៉ាល់ឆ្លងផុតពីជំងឺរាតត្បាតនេះ៕