សមាគមមិត្តភាពវៀតណាម-ចិនទីក្រុងហូជីមិញរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៣ ទិវាចិន

នាព្រឹកថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាសមាគមមិត្តភាពនិង សមាគមមិត្តភាពវៀតណាម-ចិនទីក្រុងហូជីមិញ (វៀតណាម) បានរៀបចំពិធី រំលឹកខួបអនុស្សារវរីយ៍លើកទី ៦៣ ទិវាបុណ្យជាតិសាធារណៈរដ្ឋប្រជាមានិត
ចិន (ថ្ងៃទី ១ កុលា)។ ថ្លែងមតិក្នុងពិធីនេះ អគ្គកុងស៊ុលចិនប្រចាំនៅទីក្រុង
ហូជីមិញ Zhai Lei Ming បានឲ្យដឹងថា៖ 
“ដោយការខំប្រឹងប្រែងរួមរបស់ភាគីទាំង ២ ទំនាក់ទំនងរវាងវៀតណាមនិងចិន
ក្នុងឆ្នាំ ២០១២ អភិវឌ្ឍន៍រឹងមាំ។ កិច្ចសហប្រតិបត្តិការទ្វេភាគីមានផលប្រយោធន៍ ដូចគ្នាលើគ្រប់វិស័យត្រូវបានអនុវត្តតាមផែនការ។ ខ្ញុំជឿជាក់ថា៖ ដោយឈរលើ
ចំណងមតិ្តភាពចិន-វៀតណាម យើញនឹងដោះស្រាយរាល់បញ្ហាសេសសល់
ដោយសំហេតុសំផល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ