សមាគមមិត្តភាពអ៊ីតាលី-វៀតណាមចេញផ្សាយវណ្ណកម្មពិសេសអំពីប្រជុំកោះ Hoang Sa និងTruong Sa

សមាគមមិត្តភាពអ៊ីតាលី-វៀតណាមចេញផ្សាយវណ្ណកម្មពិសេសអំពីប្រជុំកោះ Hoang Sa និងTruong Sa - ảnh 1

(VOVworld) - សមាគមមិត្តភាពអ៊ីតាលី-វៀតណាមទើបនឹងបានចេញផ្សាយវណ្ណកម្ម
បោះពុម្ភផ្សាយពិសេសជាភាសាអ៊ីតាលីដោយប្រធានបទ​”ប្រជុំកោះ Hoang Sa និង
Truong Sa៖ចំណែកនិងមិនអាចកាត់ផ្ដាច់បានរបស់ដែនដី វៀតណាម”។លោកស្រី
 Sandra Scagliotti កុងស៊ុលកិត្តិយសរបស់វៀតណាម នៅទីក្រុងTurin និងជាអគ្គ
និពន្ធនាយករបស់វណ្ណកម្មនេះ បានអះអាងថាវណ្ណកម្ម បោះពុម្ភផ្សាយពិសេស
អំពី Hoang Sa និង Truong Sa គឺជាការដែលជនអ៊ីតាលី មានសតិសម្បជ្ជញ្ញៈ ត្រូវធ្វើ ដើម្បីបង្ហាញពីការគាំទ្រវៀតណាមក្នុងកិច្ច ការពារអធិបតេយ្យភាពនិងបូរណភាព
ដែនដី។តាមលោកស្រីថា វណ្ណកម្មនេះ នឹងជួយឲ្យជនអ៊ីតាលីយល់ច្បាស់ថែម
ទៀតអំពីបញ្ហាអធិបតេយ្យភាពដែលមិន អាចបដិសេដបានរបស់វៀតណាមអំពី
ប្រជុំកោះ Hoang Sa និង Truong Sa ក៏ ដូចជាបញ្ហាផ្សេងៗទៀតទាក់ទិនដល់
សមុទ្រខាងកើត។
បណ្ដាឯកសារក្នុងវណ្ណកម្មនេះ ត្រូវបានយកមកពីប្រភពអន្តរជាតិនិងវៀតណាម ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយ ប្រវត្តិសាស្ត្រ ជាពិសេសគឺការដែលចិន
 បានដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ច ផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនាពេលថ្មីនេះ។ប្រការនេះ បានដាក់ចេញការសាកល្បង១ចំពោះច្បាប់អន្តរជាតិនិងសន្តិភាពនៅតំបន់
អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ