សមាគមមេធាវីវៀតណាមអនុវត្តភារកិច្ចនយោបាយសង្គមរបស់ប្រទេសជាតិ

សមាគមមេធាវីវៀតណាមអនុវត្តភារកិច្ចនយោបាយសង្គមរបស់ប្រទេសជាតិ - ảnh 1
សមាគមមេធាវីវៀតណាមអនុវត្តភារកិច្ចនយោបាយសង្គមរបស់ប្រទេសជាតិ
(Image: hoiluatgiavn.com)


(VOVworld) – សមាគមមេធាវីវៀតណាមបានដាក់ចេញគោលដៅប្រមូលផ្តុំអនុវត្តល្អ ភារកិច្ចនយោបាយរបស់ប្រទេសជាតិដើម្បីលាតត្រដាងបណ្ដាសកម្មភាពជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពរួមចំណែកក្នុងការអនុវត្តជោគជ័យបណ្ដាភារកិច្ចអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម។នេះគឺជាភារកិច្ចស្នូលក្នុងឆ្នាំ ២០១៥ ដែលសមាគមមេធាវីវៀតណាម
បាននាំចេញនៅសន្និសីទបូកសករុបការងារឆ្នាំ ២០១៤ និងអនុវត្តភារកិច្ចក្នុងឆ្នាំ ២០១៥ ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី ២៦​ធ្នូ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។
លោក Nguyen Van Quyen ប្រធានសមាគមមេធាវីវៀតណាមបានឲ្យ ដឹងថា៖ ក្រៅពី
បណ្ដាភារកិច្ចនយោបាយ ជំនាញក្នុងប្រទេស ការងារកិច្ចការបរទេសនិងកិច្ចសហ
ប្រតិបត្តិការអន្តរជាតិគឺជាបញ្ហាសំខាន់មួយសំដៅលើកកំពស់តួនាទីរបស់ សមាគម
មេធាវីវៀតណាម។ដើម្បីអនុវត្តគោលដៅនេះបានសមាគមមេធាវីវៀតណាមនឹងបន្ត
គាំទ្រតួនាទីរបស់ខ្លួនក្នុងសមាគមមេធាវីប្រជាធិបតេយ្យអន្តរជាតិ (IADL) និង សមាគម
មេធាវីបណ្ដាប្រទេសអាស៊ាន (ALA)។ ជាពិសេស សមាគមមេធាវីវៀតណាមនឹងប្រមូល
ផ្តុំរៀបចំល្អក្នុងការចូលរួមសន្និសីទមេធាវីទ្វីបអាស៊ី-ប៉ាស៊ីហ្វិកលើកទី ៦ នៅ Nepal
នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ