សមាជិកសភាឆែកជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងដឹកនាំប្រទេសឆ្ពោះទៅរកជោគជ័យថ្មី

(VOVWORLD) - ជាមួយនឹងការរៀបចំប្រកបដោយជោគជ័យនៃមហាសន្និបាតលើកទី ១៣ និងការអនុម័តលើកម្មវីធីនយោបាយក្នុងដំណាក់កាលថ្មី បក្សកុម្មុយ និស្តវៀតណាមនឹងដឹកនាំប្រទេសវៀតណាម ឆ្ពោះទៅរកជោគជ័យថ្មីជាពុំខាន។ 
សមាជិកសភាឆែកជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងដឹកនាំប្រទេសឆ្ពោះទៅរកជោគជ័យថ្មី - ảnh 1លោក Leo Luzar ឆ្លើយសម្ភាសន៍អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ TTXVN)

នោះគឺជាការវាយតម្លៃ របស់លោក Leo Luza បក្ខជនមួយរូបនៃបក្សកុម្មុយនិស្តឆែកម៉ូរ៉ាវ៉ា (KSCM) ប្រធាន ក្រុមសភាមិត្តភាពឆែក - វៀតណាម និងជាសមាជិកក្រុមប្រឹក្សាក្រុង Ostrava នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក។

លោក Luza បានចាត់ទុកថា មហា សន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលទាក់ទាញការយកចិត្តទុកដាក់របស់សាធារណរដ្ឋឆែកនិយាយរួមនិងបក្សកុម្មុយនីស្តឆែក - ម៉ូរ៉ាវ៉ានិយាយដោយឡែក។ បើតាមលោករូបនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញនូវគោលមាគ៌ានិងកម្មវិធីនយោបាយត្រឹមត្រូវដើម្បីដឹកនាំប្រទេសជាតិ តាមនោះ នាំមកនូវជីវភាពកក់ក្តៅសុភមង្គលនិងសប្បាយរីករាយសម្រាប់មនុស្សគ្រប់គ្នាជាពិសេសជនក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ