សមាជិកសភាត្រូវបម្រើនិងស្មោះត្រង់ចំពោះមាតុភូមិនិងប្រជាជន

(VOVWORLD) - លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ដែរថា សមាជិកសភានិងតំណាងក្រុមប្រឹក្សា ប្រជាជនម្នាក់ៗ ត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមចំណែកលើកកំពស់ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន ជាពិសេសគឺបំផុសឡើង ស្មារតីបដិវត្តន៍ក្នុងប្រជាជន ដើម្បីឲ្យប្រជាជនជឿជាក់ទៅលើការដឹកនាំរបស់បក្ស រួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ កសាងប្រទេសវៀតណាមខ្លាំងមាំមួន នៅឆ្នាំ២០៤៥។

សមាជិកសភាត្រូវបម្រើនិងស្មោះត្រង់ចំពោះមាតុភូមិនិងប្រជាជន - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅសង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh។ (រូបថត៖ VNA)
នាយប់ថ្ងៃទី៥ មេសានៅក្រុមលំនៅដ្ឋានលេខ៨ សង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទយកមតិនិងទំនុកចិត្តរបស់ម្ចាស់ឆ្នោត នៅលំនៅដ្ឋានចំពោះបេក្ខជនឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១- ២០២៥ ក្នុងនោះមានការ យកមតិនិងទំនុកចិត្តចំពោះបេក្ខជនឈរឈ្មោះជាសមាជិកសភា គឺលោកប្រធានរដ្ឋ Nguyen Xuan Phuc។ ម្ចាស់ឆ្នោតសុទ្ធតែកោតសរសើរលោកប្រធានរដ្ឋ Nguyen Xuan Phuc ដោយមានការរួមវិភាគទានដ៏សំខាន់ៗចំពោះបុព្វហេតុបដិវត្តន៍របស់ ប្រទេសជាតិ។ អញ្ជើញថ្លែងទៅកាន់ម្ចាស់ឆ្នោត លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “សមាជិកសភាត្រូវតែបម្រើមាតុភូមិ បម្រើប្រជាជន ព្រមទាំងស្មោះត្រង់នឹង មាតុភូមិនិងប្រជាជនផងដែរ។ ខ្ញុំទើបនឹងបានស្បថកាលពីព្រឹកថ្ងៃនេះថា ក្រោមទង់ ក្រហមផ្កាយមាស នៅចំពោះមុខបងប្អូនជនរួមជាតិនិងម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស សូមស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ ប្រជាជននិងរដ្ឋធម្មនុញ្ញ ដើម្បីការពារ កសាងមាតុប្រទេស។ កម្មាភិបាលធម្មតាម្នាក់ត្រូវធ្វើដូច្នេះដែរ ហើយកម្មាភិបាល ជាន់ខ្ពស់ម្នាក់កាន់តែជាងនេះទៅទៀត ត្រូវដាក់បុព្វហេតុរបស់ប្រជាជាតិជាចម្បង។ ទីពីរគឺ បន្តផ្សាភ្ជាប់ជាមួយប្រជាជននិងស្មោះត្រង់ចំពោះបុព្វហេតុនៃបក្សកុម្មុយនិស្ត វៀតណាម”។
លោកប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ដែរថា សមាជិកសភានិងតំណាងក្រុមប្រឹក្សា ប្រជាជនម្នាក់ៗ ត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមចំណែកលើកកំពស់ ជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន ជាពិសេសគឺបំផុសឡើង ស្មារតីបដិវត្តន៍ក្នុងប្រជាជន ដើម្បីឲ្យប្រជាជនជឿជាក់ទៅលើការដឹកនាំរបស់បក្ស រួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ កសាងប្រទេសវៀតណាមខ្លាំងមាំមួន នៅឆ្នាំ២០៤៥។
នៅឯសន្និសីទ ម្ចាស់ឆ្នោតទាំង១០០%បានឯកភាពឧទ្ទេសនាមលោក Nguyen Xuan Phuc ឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ