សមាជិកសភានៅតំបន់នានាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

សមាជិកសភានៅតំបន់នានាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត - ảnh 1
ប្រធានរដ្ឋសភា វៀតណាមលោក Nguyen Thi Kim Ngan ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho

(VOVworld)-បន្តកម្មវិធីធ្វើការនៅទីក្រុង Can Tho នាថ្ងៃទី២៧មេសា ប្រធានរដ្ឋសភា
 វៀតណាមលោក Nguyen Thi Kim Ngan បានរួមជាមួយសមាជិកសភានៃមណ្ឌល បោះឆ្នោតលេខ១ទីក្រុង Can Tho អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ
 មួយចំនួនរបស់ស្រុក Phong Dien ។​ក្នុងថ្ងៃដដែល ប្រធានគណៈកម្មាធិការឃោស
នានិងអប់រំមជ្ឈឹម លោក Vo Van Thuong រួមទាំងសមាជិកសភាខេត្ត Dong Nai
អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Nhon Trach ខេត្តDong Nai។ រីឯ
នៅខេត្ត Lam Dong ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹម លោកស្រី Truong
Thi Mai  និងសមាជិកសភាខេត្ត Lam Dong ធ្វើការជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោត
ស្រុក Di Linh និងស្រុកLam Ha សំដៅជូនដំណឹងជាមួយអ្នកបោះ ឆ្នោតនូវខ្លឹមសារនៃ
កម្មវិធីធ្វើការរបស់កិច្ចប្រជុំលើកទី៣រដ្ឋសភានីតិកាលទី១៤ និង ស្ថានភាពសេដ្ឋកិច្ច
សង្គមកិច្ចរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ