សមាជិកាសភាបារាំងគាំទ្រចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU - វៀតណាម

(VOVWORLD) - ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀត ណាម (EVFTA) ដែលគ្រោងនឹងត្រូវបានអនុម័តនាពេលខាងមុខនេះ លោកស្រី Stephanie Do បានបញ្ជាក់ថា ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម គាំទ្រយ៉ាងខ្លាំងក្លាចំពោះការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពោល ខាងលើ

ក្នុងឱកាសដំណើរទស្សនកិច្ចនៅបារាំងចាប់ពីថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី៣ខែមេសារបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អ្នក យកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំទីក្រុងប៉ារីសបានធ្វើបទសម្ភាសន៍ជាមួយលោកស្រី Stephanie Do សមាជិកាសភាតំបន់ Seine-et-Marne ប្រធាន ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមនោរដ្ឋសភាបារាំង។

        ឆ្លើយបទសម្ភាសន៍ សមាជិកាសភាលោកស្រី Stephanie Do បានជម្រាបថា ទំនាក់ទំនងរវាងបារាំងនិងវៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាជាងពេលណាៗទាំងអស់លើគ្រប់វិស័យ។

        ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀត ណាម (EVFTA) ដែលគ្រោងនឹងត្រូវបានអនុម័តនាពេលខាងមុខនេះ លោកស្រី Stephanie Do បានបញ្ជាក់ថា ក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាម គាំទ្រយ៉ាងខ្លាំងក្លាចំពោះការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពោល ខាងលើ ដោយសារតែវាដើរតួនាទីសំខាន់ក្នុងការជំរុញការដោះដូរសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម ហើយនាំមកនូវផលប្រយោជន៍សម្រាប់ទាំង EU និងវៀតណាម។ លោកស្រីបានលើកច្បាស់ថា នេះជាកិច្ចព្រមព្រៀងជំនាន់ថ្មី ដែលជាច្រកទ្វារមួយ ដើម្បីជួយអោយ EU និងវៀតណាមអាចជ្រៀតចូលទីផ្សារពោរពេញទៅដោយ សក្ដានុភាពរបស់គ្នាប្រកបដោយភាពងាយស្រួល។

        និយាយដល់សហគមន៍ជនវៀតណាមនៅបារាំងចំនួន៣សែននាក់ដែលត្រូវ បានចាត់ទុកថា ជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរនោះ លោកស្រី Stephanie Do ដែលជាមនុស្សម្នាក់ក្នុងចំណោមនុស្សបារាំងដើមកំណើតវៀតណាមដំបូង ចូលរួមឆាកនយោបាយបារាំង បានអោយដឹងថា មានមនុស្សបារាំងដើមកំណើត វៀតណាមកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលមានបំណងចង់ចូលរួម ឆាកនយោយបាយបារាំង។ លោកស្រីរូបនេះក៏បានសហការយ៉ាងសកម្មជាមួយ ស្ថានទូតវៀតណាមប្រចាំបារាំងដើម្បីផ្សព្វផ្សាយវប្បធម៌វៀតណាមនៅបារាំង តាមនោះជួយអោយប្រជាជនបារាំងយល់ដឹងបន្ថែមអំពីវប្បធម៌ដ៏សម្បូរបែបគួរ អោយចាប់អារម្មណ៍របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ