សមាជិកសភាវ័យក្មេងរបស់វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការ

សមាជិកសភាវ័យក្មេងរបស់វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung (Image: nguyensinhung.net)


(VOVworld)- នារសៀលថ្ងៃទី ២៨ សីហា ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung បានទទួលជួបសន្ទនាជាមួយគណប្រតិភូសមាជិកសភា
វ័យក្មេងនៃគណៈ បក្សប្រជាធិបតេយ្យសេរីភាពជប៉ុនដឹកនាំដោយលោក
Matsumoto Yohe ដែលទៅ បំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួប ប្រធានរដ្ឋសភាវៀតណាមបានវាយតំលៃ ខ្ពស់ចំពោះខ្លឹមសារនៃការសន្ទនា
រវាងភាគីទាំង ២ ហើយចាត់ទុកថា៖ នេះគឺជា រូបសណ្ឋានសហប្រតិបត្តិការ
ថ្មីសមស្របនិងមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចសហប្រតិ បត្តិការរវាងសមាជិក
សភានៃប្រទេសទាំង ២។ ទន្ទឹមនឹងនោះ នេះគឺជាបុព្វបទដើម្បីសមាជិកសភា
វ័យក្មេងនៃប្រទេសទាំង ២ ជួបប្រាស្រ័យរួមចំណែកក្នុងការអភិវឌ្ឍន៍ ដៃគូ
យុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុន។ ប្រធានរដ្ឋសភា Nguyen Sinh Hung បាន អះអាងនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការគាំទ្រសកម្មភាពនៃ
បណ្ដាសមាជិកសភានៃប្រទេសទាំង ២ ជំរុញទំនាក់ទំនងរវាងរដ្ឋសភាទាំង
២ រដ្ឋទាំង ២ វៀតណាម- ជប៉ុនឲ្យបានខ្លាំងក្លាថែមទៀត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ