សមាជិកសភាអាមេរិកស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមខាងមុខរបស់ ប្រធានាធិបតី B.Obama


សមាជិកសភាអាមេរិកស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមខាងមុខរបស់ ប្រធានាធិបតី B.Obama  - ảnh 1
សមាជិកសភាអាមេរិកស្វាគមន៍ដំណើរទស្សនកិច្ចនៅវៀតណាមខាងមុខរបស់ ប្រធានាធិបតី B.Obama (Image: VNA)

(VOVworld) – មុនពេលដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក
 លោក Barack Obama នាថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១៦ ប្រធានគណៈកម្មាធិការកង
ទ័ពព្រឹទ្ធសភា អាមេរិក ព្រឹទ្ធសមាជិក លោក John McCain បានចេញសេចក្តីប្រកាស
ដែលអះអាងថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក
បង្ហាញនូវការបោះជំហានសកម្ម មួយក្នុងទំនាក់ទំនងទ្វេភាគី។ ព្រឹទ្ធសមាជិក
 John McCain បានចាត់ទុកថាៈ ដើម្បីធានាឲ្យ វៀតណាមដើរតួនាទីសំខាន់ថែម
ទៀតក្នុងការក្សាសន្តិសុខនិងស្ថិរភាពនៅតំបន់អាស៊ី-ប៉ាស៊ី ហ្វិក អាមេរិកគប្បី
បន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងការចែករំលែកព័ត៌មាន លើក កំពស់
សមត្ថភាពប្រតិកម្មនៅលើសមុទ្រខាងកើត បើកទូលាយកិច្ចសហប្រតិបត្តិការ
រវាង កងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ លោក John McCain បានចាត់ទុកថែម
ទៀតថា៖ នេះគឺជាពេលវេលាលុបចោលទាំងស្រុងបទហាមឃាត់អាវុធចំពោះ
វៀតណាម។ យល់ព្រម ជាមួយទស្សនៈរបស់លោក John McCain អតីតប្រធាន
អនុគណៈកម្មាធិការអាស៊ី-ប៉ាស៊ីហ្វិក ចំណុះគណៈកម្មាធិការកិច្ចការបរទេស
សភាជាន់ទាបអាមេរិក លោក Eni Faleromavaega ក៏បានចេញសេចក្តីប្រកាស
ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama
នៅវៀតណាម ហើយគាំទ្រការដែល៖ រដ្ឋសភាអាមេរិកអនុម័តលើកិច្ចព្រម
ព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ