សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Giang

សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ha Giang - ảnh 1
លោក Le Hong Anh ប្រគល់អំណោយជូនគ្រួសារក្រីក្រនៅស្រុក Dong Van
 (រូបថត៖baohagiang.com.vn)

(VOVworld) - ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ កក្កដា លោក Le Hoang Anh សមាជិក
គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបានដឹកនាំក្រុមការងារមជ្ឈឹម
អញ្ជើញទៅត្រួតពិនិត្យស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសន្តិសុខ
 ការពារជាតិនិងការងារត្រៀមរៀបចំមហាសន្និបាតបក្សភាគអាណត្តិ២០១៥-
២០២០នៃខេត្ត Ha Giang ភាគខាងជើងវៀតណាម។ក្នុងជំនួបធ្វើការជាមួយថ្នាក់
ដឹកនាំខេត្ត Ha Giang លោក Le Hong Anh បានស្នើរឲ្យខេត្តអភិវឌ្ឍន៍កសិកម្មដោយ
និរន្តភាព ធ្វើអាជីវកម្មនូវសក្ដានុភាពអភិវឌ្ឍន៍ទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋ
កិច្ចមុខព្រួញ។មុននោះ លោក Le Hong Anh បានទៅជូនអំណោយសំរាប់កម្មា
ភិបាល យុទ្ធជន នៅប៉ុស្តិ៍ការពារព្រំដែន Lung Cu ជូនអំណោយសំរាប់គ្រួសារក្រី
ក្រនានានៅស្រុក Dong Van និងស្រុក Meo Vac៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ