សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Quoc Vuong ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនិងអធិការកិច្ចរដ្ឋាភិបាលឡាវ

(VOVWORLD) -  នារសៀលថ្ងៃទី ១៥ ខែសីហា នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Tran Quoc Vuong សមាជិកការិយា ល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍នៃលេខាធិការ ដ្ឋាន បានអញ្ជើញទទួលជួបជាមួយគណៈ ប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សប្រជាជនបដិវត្ត ឡាវនិងអធិការរដ្ឋាភិបាលឡាវ ដែលដឹកនាំដោយលោក Bounthong Chitmani  សមាជិកការិយាល័យនយោ បាយ លេខាមជ្ឈឹមបក្ស ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈ កម្មាធិការត្រួតពិនិត្យ អគ្គអធិការកិច្ចរដ្ឋាភិបាលនិងជាប្រធានគណៈកម្មាធិការប្រឆាំងអំពើពុករលួយឡាវ ដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Quoc Vuong ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនិងអធិការកិច្ចរដ្ឋាភិបាលឡាវ - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

នៅក្នុងជំនួបនេះ លោក Tran Quoc Vuong បានអះអាងថា វៀតណាមនឹងធ្វើអស់ពីសមត្ថភាពដើម្បីរួមជាមួយឡាវ អភិរក្សនិងពូនជ្រុំអោយទំនាក់ទំនងអភិវឌ្ឍន៍ពិសេសរវាងវៀតណាមនិងឡាវអោយកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាពលើគ្រប់វិស័យទាំងអស់។ លោក Tran Quoc Vuong បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលទទួលបាន រវាងទីភ្នាក់ងារត្រួតពិនិត្យទាំងពីរ ព្រមទាំងស្នើអោយគណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹមនៃបក្សទាំងពីរ និងអធិការកិច្ចរដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តលើកកម្ពស់ប្រពៃណីនៃកិច្ចសហប្រតិបត្តិការ ការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងការអនុវត្តប្រកប ដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេ ខា ជាពិសេសនៅក្នុងការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ ការងារត្រួតពិនិត្យ និងការងារប្រឆាំងនឹងអំពើពុករលួយជាដើម។

ចំណែកឯលោក Bounthong Chitmani   ក៏បានអះអាងថា គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនៃបក្សប្រជាជនបដិវត្តន៍ឡាវនិងអធិការកិច្ចរដ្ឋាភិបាលឡាវ នឹងអនុវត្តប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ និងពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេសនិងកិច្ច សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ