សម្ដេច ហ៊ុន សែន ចេញសារាចរណ៍ណែនាំដល់ប្រជាពលរដ្ឋកម្ពុជាកុំឲ្យធ្វើដំណើរទៅកាន់អឺរ៉ុប អាមេរិកនិងអ៊ីរ៉ង់

(VOVWORLD) - យោងតាមសារាចរណ៍របស់សម្ដេច តេជោ ហ៊ុន សែនបានកំណត់ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវលុបចោលការធ្វើដំណើរទៅកាន់អឺរ៉ុប សហរដ្ឋ អាមេរិកនិងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។ 

ចំពោះមុខការវិត្តន៍យ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាបានចេញសារា ចរណ៍ណែនាំដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋកម្ពុជាកុំឲ្យធ្វើដំណើរទៅកាន់អឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ សារាចរណ៍ពោលខាងលើត្រូវបានធ្វើ ឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃើញករណីឆ្លង វីរុស SARS-CoV-2 ចំនួន៤ករណីបន្ថែមទៀតកាលពីយប់ថ្ងៃទី១៥មីនា បង្កើនចំនួនអ្នកឆ្លងវីរុសសរុបនៅកម្ពុជាឡើងដល់១២នាក់។

        យោងតាមសារាចរណ៍របស់សម្ដេច តេជោ ហ៊ុន សែនបានកំណត់ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវលុបចោលការធ្វើដំណើរទៅកាន់អឺរ៉ុប សហរដ្ឋ អាមេរិកនិងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។ គ្រប់ ក្រសួង ស្ថាប័នរដ្ឋមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការបុគ្គលិកគ្រប់ជាន់ថ្នាក់ទៅ បំពេញដំណើរទស្សនកិច្ចការងារនៅបណ្ដាប្រទេសដូចបញ្ជាក់ពោលខាងលើឡើយ។ ក្នុងករណីចាំបាច់ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជាចូលរួម ក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិត្រូវចាត់តំណាងស្ថានទូតប្រចាំប្រទេសសាម៉ីទៅចូលរួមជំនួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ