សម្ដេចប៉ាបវ៉ាទីកង់អញ្ចើញទៅបំពេញទស្សនកិច្ចនៅអាមេរិក


សម្ដេចប៉ាបវ៉ាទីកង់អញ្ចើញទៅបំពេញទស្សនកិច្ចនៅអាមេរិក - ảnh 1
សម្ដេចប៉ាបវ៉ាទីកង់អញ្ចើញទៅបំពេញទស្សនកិច្ចនៅអាមេរិក 


        Vovworld-នារសៀលថ្ងៃទី២២កញ្ញាតាមម៉ោងអាមេរិក សម្ដេចប៉ាបវ៉ាទីកង់
Francis បានអញ្ចើញទៅកាន់រដ្ឋ Maryland ចាប់ផ្ដើមដំណើរទស្សនកិច្ចនៅ​អាមេរិក​
ជាលើកដំបូងរបស់សម្ដេចប៉ាប Francis។ ក្នុងដំណើរទស្សនកិច្ច​លើក​នេះ​សម្ដេច
ប៉ាប Francis នឹងជួបសន្ទនាជាមួយប្រធានាធិបតី​ Barack Obama ថ្លែងមតិនៅរដ្ឋសភា
អាមេរិក ថ្លែងមតិនៅអង្គការសហប្រជាជាតិនិងចូលរួម​សិក្ខាសាលាស្ដីពីគ្រួសារនៅ
ទីក្រុង Philadelphia រដ្ឋ Pensylvania។ ថ្លែងមតិ​ចំពោះមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅជើង
ហោះហើរពីប្រទេសគុយបាទៅកាន់​អាមេរិក​សម្ដេចបាប francis បានសម្ដែងក្តីសង្ឃឹម
ថា អាមេរិកនឹងលុបចោល​បទហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបាយ៉ាងឆាប់រហ័ស។ សម្ដេច
ប៉ាប Francis ជាអ្នក​កណ្ដាលមួយនាំទៅដល់ការសំរេចចិត្តបង្កើតប្រក្រតីភាពទំនាក់ទំនង
រវាងអាមេរិកនិង​គុយបានាចុងឆ្នាំ២០១៤កន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ