សម្តែងឡើងវិញលំហរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវិថីបុរាណហាណូយ

(VOVWORLD) - នារសៀលថ្ងៃទី ២ កុម្ភៈ លំហរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ វៀតណាមត្រូវបានបង្ហាញឡើងវិញនៅតាមកេរ្តិ៍តំណែលល្បីឈ្មោះនៅមណ្ឌលវិថីបុរាណទីក្រុងហាណូយ។ 
សម្តែងឡើងវិញលំហរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវិថីបុរាណហាណូយ  - ảnh 1 សម្តែងឡើងវិញលំហរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវិថីបុរាណហាណូយ 

(VOVworld) – នារសៀលថ្ងៃទី ២ កុម្ភៈ លំហរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ វៀតណាមត្រូវបានបង្ហាញឡើងវិញនៅតាមកេរ្តិ៍តំណែលល្បីឈ្មោះនៅមណ្ឌលវិថីបុរាណទីក្រុងហាណូយ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពវប្បធម៌ ទទួលបុណ្យតេតប្រពៃណីឆ្នាំចសំរឹទ្ធិស័ក ២០១៨ ដែលគណៈកម្មការគ្រប់គ្រងវិថី បុរាណហាណូយរៀបចំឡើង។ នៅសាលាភូមិ Kim Ngan លេខ ៤២ និង ៤៤ វិថី Hang Bac ប្រជាពលរដ្ឋនិងភ្ញៀវទេសចរនឹងគយគន់លំហរនិងបរិយាកាសរបស់ បុណ្យតេតប្រពៃណីតាមរយៈលំហរធ្វើសក្ការបូជារបស់គ្រួសារនៅនគរនិងជនបទ តំបន់ដីសណ្ត Bac Bo។ ការតាំងពិពណ៌គូគំនូរ Kim Hoang ក៏ត្រូវបានរៀបចំ ឡើង ផងដែរ។ ភូមិគ្រឹះបេតិកភ័ណ្ឌ លេខ 87 វិថី Ma May ឧទ្ទេសនាមបរិយាកាស ទទួលបុណ្យតេតរបស់គ្រួសារជនហាណូយមួយគ្រួរ ព្រមទាំងការពិពណ៌រូបថតអំពីបុណ្យតេតក្នុងអតីតកាលឲ្យទស្សនិកជនបានឃើញសកម្មភាពវប្បធម៌របស់ប្រជាជនវៀតណាមក្នុងបុណ្យតេតប្រពៃណីផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ