សម្តេចប៉ាប Francis អំពាវនាវឱ្យបណ្តាប្រទេស វិនិយោគលើវិស័យអប់រំ

(VOVWORLD) - សម្តេចប៉ាប Francis បានចាត់ទុកថា "វាដល់ពេលហើយ សម្រាប់រដ្ឋាភិបាលនានា ត្រូវផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន តាមនោះ ប្តូរពីថវិកាសម្រាប់ការអប់រំ ជាមួយនឹងការចំណាយសម្រាប់ទិញអាវុធ" ។ 
សម្តេចប៉ាប Francis អំពាវនាវឱ្យបណ្តាប្រទេស វិនិយោគលើវិស័យអប់រំ - ảnh 1សម្តេចប៉ាប Francis។ (រូបថត៖ AFP /TTXVN)

“ប្រទេសនានាគួរតែប្រើប្រាស់ថវិការដ្ឋសម្រាប់វិនិយោគលើវិស័យអប់រំ ជំនួសឲ្យការពង្រឹងឃ្លាំងអាវុធរបស់ខ្លួន”។ នេះ ជាការអំពាវនាវរបស់សម្តេចប៉ាប Francisក្នុងសារលិខិតប្រចាំឆ្នាំ ចំពោះទិវាសន្តិភាពពិភពលោក(World Day of Peace) នៃវិហារកាតូលិករ៉ូម៉ាំង ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១ ខែមករា ជារៀងរាល់ឆ្នាំ។

សម្តេចប៉ាប Francis បានចាត់ទុកថា "វាដល់ពេលហើយ សម្រាប់រដ្ឋាភិបាលនានាត្រូវផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន តាមនោះ ប្តូរពីថវិកាសម្រាប់ការអប់រំ ជាមួយនឹងការចំណាយសម្រាប់ទិញអាវុធ"។ សម្តេចប៉ាបបានសង្កត់ធ្ងន់ថា “ការប្រដេញតាមដំណើរការអន្តរជាតិយ៉ាងពិតប្រាកដ នៃការរំសាយអាវុធ នឹងផ្តល់ផលប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ និងប្រជាជាតិ ប្រភពធនធានហិរញ្ញវត្ថុនឹងមានប្រយោជន៍ជាង ប្រសិនបើត្រូវបានប្រើប្រាស់សម្រាប់ការថែទាំសុខភាព សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ និងដីធ្លី” ។

សាររបស់សម្តេចប៉ាប Francis ក៏បានអំពាវនាវឱ្យមានតុល្យភាពរវាងសេដ្ឋកិច្ចទីផ្សារសេរី និងការទទួលខុសត្រូវក្នុងការជួយឧបត្ថម្ភអ្នកមានស្ថានភាពលំបាក និងការពារបរិស្ថាន។ បើតាមសម្តេចប៉ាប គឺចាំបាច់ត្រូវរំសាយអាវុធ និងហាមឃាត់អាវុធនុយក្លេអ៊ែរ។ លោកបានមានប្រសាសន៍ថា ថវិកាយោធាក៏គួរតែត្រូវបានចែករំលែកផងដែរ សម្រាប់ការសម្របសម្រួលប្រកបដោយសមភាពនូវវ៉ាក់សាំងបង្ការកូវីដ១៩ និងការស្រាវជ្រាវដើម្បីការពារជំងឺរាតត្បាតនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ