សម្តេចប៉ាប Francis អំពាវនាវឱ្យពិភពលោកសាមគ្គីគ្នានិងបញ្ចប់ជម្លោះ

(VOVWORLD) - នាថ្ងៃទី ១២ ខែមេសា សម្តេចប៉ាប Francis បានអំពាវនាវដល់ពិភពលោកនិយាយរួម និងសហភាពអឺរ៉ុប (EU) និយាយដោយឡែកឱ្យសាមគ្គីគ្នា ដើម្បីទប់ស្កាត់ជំងឺរាតត្បាត COVID-19 ។
សម្តេចប៉ាប Francis អំពាវនាវឱ្យពិភពលោកសាមគ្គីគ្នានិងបញ្ចប់ជម្លោះ - ảnh 1 សម្តេចប៉ាប Francis (រូបថត៖ AFP/TTXVN)

ក្នុងសារដែលផ្ញើទៅកាន់សាសនិកចំនួន ១,៣ ពាន់លាននាក់នៅលើពិភពលោកក្នុងឱកាសនៃបុណ្យអ៊ីស្ទើរ សម្តេចប៉ាប Francis បានសង្កត់ធ្ងន់ថានេះគឺជាពេលវេលាបន្ទាន់បំផុតដែលមិនធ្លាប់មាន ដែលពិភពលោកត្រូវការរួបរួមគ្នាដើម្បីទប់ស្កាត់ជំងឺការរាតត្បាតនេះ។

សម្តេចប៉ាប Francis ក៏បានថ្លែងអំណរគុណដល់គ្រូពេទ្យនិងបុគ្គលិកពេទ្យទាំងអស់ដែលឈរជើងជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ។ ទន្ទឹមនឹងនេះសម្តេចប៉ាប ក៏បានអំពាវនាវឱ្យបញ្ចប់ជម្លោះនិងការជួញដូរអាវុធនៅទូទាំងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ