សម្តេចប៉ាប Francis អំពាវនាវឲ្យប្រធានាធិបតីអាមេរិករួមដៃក្នុងការរក្សាសន្តិភាពលើពិភពលោក

(VOVWORLD) - នាថ្ងៃទី ២៤ ឧសភា សម្តេចប៉ាប Francis បានទទួលជួបសន្ទនា ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅបុរីវ៉ាទីកង់ក្នុងឱកាស ដំណើរទស្សនកិច្ចនៅទីនេះរបស់អ្នកប្រមុខសេតវិមានអាមេរិក។ 
សម្តេចប៉ាប Francis  អំពាវនាវឲ្យប្រធានាធិបតីអាមេរិករួមដៃក្នុងការរក្សាសន្តិភាពលើពិភពលោក  - ảnh 1 សម្តេចប៉ាប Francis  អំពាវនាវឲ្យប្រធានាធិបតីអាមេរិករួមដៃក្នុងការរក្សាសន្តិភាពលើពិភពលោក 

(VOVworld) – នាថ្ងៃទី ២៤ ឧសភា សម្តេចប៉ាប Francis បានទទួលជួបសន្ទនា ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅបុរីវ៉ាទីកង់ក្នុងឱកាស ដំណើរទស្សនកិច្ចនៅទីនេះរបស់អ្នកប្រមុខសេតវិមានអាមេរិក។ បណ្ដាសារដែល សម្តេចប៉ាប Francis ផ្តោតទៅលើក្នុងជំនួបសន្ទនានេះប្រមូលផ្តុំទៅលើបញ្ហា សន្តិភាពនិងបរិស្ថានលើពិភពលោក។ សម្តេចប៉ាប Francis បានអំពាវនាវឲ្យ ប្រធានាធិបតីអាមេរិក លោក Donald Trump ក្លាយទៅជាអ្នកបង្កើតសន្តិភាព។ ក្រៅពីនោះ ភាគីទាំងពីរបានឯកភាពសន្យាគាំទ្របបញ្ហាជីវភាពរស់នៅនិង សេរីភាពខាងជំនឿសាសនា ផងដែរ។ បុរីវ៉ាទីកង់សង្ឃឹមសហប្រតិបត្តិការជាមួយ សមាគមគ្រស្តសាសនានៅអាមេរិកក្នុងការបំរើប្រជាពលរដ្ឋលើវិស័យ សុខាភិបាលអប់រំនិងការជួយឧបតម្ថភជនអន្តោប្រវេសន៍ទៀតផង។ បញ្ចប់ ដំណើរទស្សនកិច្ចនៅបុរីវ៉ាទីកង់ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបំពេញទស្សនកិច្ចនៅបែលហ្ស៊ីក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ