សម្តេចប៉ាបហ្វ្រង់ស៊ីសអំពាវនាវដល់ពិភពលោកឱ្យលើកកម្ពស់សន្តិភាពនិងឆ្លងផុតការបែកបាក់

(VOVWORLD) - នាថ្ងៃទី ២៥ ខែធ្នូ នៅវិហារ St. Peter's Basilica ក្នុងបុរី Vatican សម្តេចប៉ាបហ្វ្រង់ស៊ីស Francis បានអានសារបុណ្យណូអែលប្រពៃណី។

សម្តេចប៉ាបហ្វ្រង់ស៊ីសអំពាវនាវដល់ពិភពលោកឱ្យលើកកម្ពស់សន្តិភាពនិងឆ្លងផុតការបែកបាក់ - ảnh 1សម្តេចប៉ាប ហ្វ្រង់ស៊ីស អានសារបុណ្យណូអែលពីយ៉រសំខាន់នៃមហាវិហារ St. រូបថត៖ រ៉យទ័រ

ថ្លែងនៅចំពោះមុខហ្វូងមនុស្សរាប់ពាន់នាក់ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានសង្កត់ធ្ងន់លើការរំលោភបំពានផ្នែកមនុស្សធម៌ធ្ងន់ធ្ងរដែលបង្កឡើងដោយជម្លោះរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្កាហ្សា ដោយបានអំពាវនាវឲ្យគ្រប់ភាគីបញ្ឈប់ការបាញ់ប្រហារ និងដោះលែងកុមារ។ លោកក៏បានអំពាវនាវឱ្យមានការលើកកម្ពស់សន្តិភាពនៅស៊ូដង់ ដែលជាប្រទេសនៅអាហ្វ្រិកខាងកើតមួយបានលិចលង់ក្នុងសង្គ្រាមស៊ីវិល អូសបន្លាយរយៈពេល ២០ ខែមក និងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់។ ទាក់ទិននឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន សម្តេចប៉ាប ហ្វ្រង់ស៊ីស បានអំពាវនាវឱ្យភាគីទាំងនេះ "ចរចារដើម្បីសន្តិភាពយុត្តិធម៌"។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចប៉ាប ក៏បានសម្តែងនូវក្តីប្រាថ្នាចង់ឱ្យសន្តិភាពត្រូវបានបង្កើតឡើងជាសកល ដោយសង្ឃឹមថា ជម្លោះនាពេលបច្ចុប្បន្ននឹងបញ្ចប់ ហើយពិភពលោកនឹងពោរពេញដោយក្តីស្រលាញ់ និងការអាណិតអាសូរ។ សម្តេចបានអំពាវនាវដល់មនុស្សគ្រប់គ្នានៅគ្រប់ប្រទេសឱ្យស្វែងរកភាពក្លាហានក្នុងឆ្នាំបរិសុទ្ធឆ្នាំ ២០២៥ ដើម្បី រំលត់ស្នូរកាំភ្លើងហើយឆ្លងផុតរាល់ការបែកបាក់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ