សមិទ្ធិកិច្ចការបរទេសឆ្នាំ២០១៧៖ តួនាទីថ្មី ប្ញទ្ធានុភាពថ្មី

(VOVWORLD) -ក្នុងឱកាសចូលឆ្នាំថ្មី សកល ២០១៨ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀត ណាម លោក Pham Binh Minh បានមានអត្ថបទក្រោមចំណងជើងថា “សមិទ្ធិកិច្ចការ បរទេស៖ តួនាទីថ្មី ប្ញទ្ធានុភាពថ្មី”។ 
សមិទ្ធិកិច្ចការបរទេសឆ្នាំ២០១៧៖ តួនាទីថ្មី ប្ញទ្ធានុភាពថ្មី - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh  

អត្ថបទនេះបានអះអាងថា កិច្ចការបរទេសក្នុងឆ្នាំ ២០១៧ត្រូវបានអនុវត្តដោយម្ចាស់ការ សកម្ម បម្រើគោលដៅធំៗដែលបានមហាសន្និ បាតបក្សទូទាំងប្រទេសលើកទី១២ដាក់ចេញ។ លទ្ធផលគឺ ឆ្នាំ២០១៧ត្រូវបានវាយ តម្លៃថា ជាឆ្នាំទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បំផុតនៃកិច្ចការបរទេសរបស់វៀត ណាម។

        លេចធ្លោបំផុតគឺការដែលវៀតណាមទទួលរៀបចំយ៉ាងល្អនូវតួនាទីជាម្ចាស់ឆ្នាំ APEC ២០១៧ ដែលកំពូលគឺសប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang ។ ឆ្នាំ APEC ២០១៧ ជាសក្ខីភាពរស់រវើកសរឲ្យឃើញនូវសកម្មភាពកិច្ចការបរទេសពហុ ភាគីរបស់វៀតណាម តាមនោះការពារនិងជម្រុញប្រកបដោយប្រសិទ្ធិភាពរាល់ផល ប្រយោជន៍យុទ្ធសាស្ត្ររបស់វៀតណាម ព្រមទាំងសម្តែងនូវស្មារតី ជាសមាជិកមាន ការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

        ក្នុង២០១៨និងបណ្តាឆ្នាំខាងមុខ វិស័យការទូតរបស់វៀតណាមនឹងបន្តអនុវត្ត ព្រៗគ្នានូវរាល់ភារៈកិច្ចទំនាក់ទំនងការបរទេស និងត្រៀមជាស្រេចសម្រាប់តួនាទីជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២០និងឈរឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ អាណត្តិ២០២០-២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ