សមិទ្ធិផលរបស់ឧស្សាហកម្ម ទំនើបភាវូបនីយកម្មបានជួយវៀតណាមអភិវឌ្ឍន៍

សមិទ្ធិផលរបស់ឧស្សាហកម្ម ទំនើបភាវូបនីយកម្មបានជួយវៀតណាមអភិវឌ្ឍន៍ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (http://baodientu.chinhphu.vn/)

(VOV)_ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចវៀតណាម
 បានផ្លាស់ប្តូរយ៉ាងសកម្ម​តាមទិសឧស្សាហកម្ម ទំនើបភាវូបនីយ​កម្ម។ ការធ្វើសមា
ហរ ណកម្មកាន់តែស៊ីជំរៅនិងលើគ្រប់វិស័យពីមួយថ្ងៃទៅ មួយថ្ងៃ នៃខឿនសេដ្ឋ កិច្ចវៀតណាមចូលក្នុងខឿនសេដ្ឋកិច្ចសកលបាននាំ​មកអោយវៀតណាមនូវបណ្ដា
ឱកាស ដ៏ធំធេង និងការសាកល្បងជាច្រើនដែរ។ នេះគឺជាការអះអាងរបស់ឧបនា
យករដ្ឋ មន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងសិក្ខាសាលាវិទ្យាសាស្ត្រ
 ស្ដីពី៖ បញ្ហាទ្រឹស្ដីមួយចំនួន-ស្ថានភាពជាក់ស្ដែងនៃឧស្សាហកម្ម  ទំនើបភាវូបនីយ
កម្ម  ក្នុងដំណើការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍នៅវៀតណាម។ លោក Nguyen Xuan Phuc
 សង្កត់​ធ្ងន់​ថា៖

          “ អាចនិយាយ​ថា​យើងបានរំកិលរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច​ប្រកបដោយជោគ
ជ័យ។ ពិសេស ​ក្នុងដំណើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍​បានបង្កើតឡើងនូវមណ្ឌល
សេដ្ឋ កិច្ចស្នូលមួយចំនួន ដើរតួនាទីយ៉ាងសំខាន់។ មណ្ឌលឧស្សាហកម្ម មណ្ឌលកែ
ច្នៃ  មណ្ឌលបច្ចេកវិទ្យាខ្ពស់ជា​ច្រើនត្រូវបានបង្កើតឡើងក្នុងទូទាំងប្រទេស  ទាក់ទាញការចូលរួមយ៉ាង​ខ្លាំង ក្លារបស់​សមាសភាគ​សេដ្ឋកិច្ច ជំរុញដំណើកា
ររំកិលរចនា​សម្ព័ន្ធពលករ និងលើកកំពស់កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ