សម្ពោធស្ដូបលោកប្រធានហូជីមិញនៅទីក្រុងហូជីមិញ

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១២៥នៃទិវាកំណើតរបស់ លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ឧសភា) នាព្រឹកថ្ងៃទី១៧ ឧសភា គណៈកម្មាធិការ
បក្សទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានរៀបចំពិធីសម្ពោធស្ដូបលោក
ប្រធានហូជីមិញដែលស្ថិតនៅមជ្ឈមណ្ឌលរដ្ឋបាលរបស់ទីក្រុង។
សម្ពោធស្ដូបលោកប្រធានហូជីមិញនៅទីក្រុងហូជីមិញ - ảnh 1

ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong
ជឿជាក់ ថា ទីក្រុងហូជីមិញនឹងអនុវត្តល្អនូវការងារគ្រប់គ្រងថែរក្សានិងពង្រីក
សំណង ស្ដូបលោកប្រធានហូជីមិញ រួមចំណែកអប់រំប្រពៃណីបដិវត្តន៍របស់បក្ស
របស់ប្រជាជាតិ និងគំរូដ៏មហិមាររបស់លោកប្រធានហូជីមិញចំពោះជំនាន់វ័យ
ក្មេង។លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

“យើងជឿជាក់ថាដោយមានប្រពៃណីបដិវត្តន៍ដ៏ភ្លឺស្វាង សកម្មនិងច្នៃប្រឌិត​ បក្ស
ភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុងហូជីមិញនឹងបន្តឈានមុខក្នុងបុព្វហេតុ ផ្លាស់
ប្ដូថ្មី កសាងនិងការពារមាតុប្រទេស។កសាងទីក្រុងដែលយកឈ្មោះរបស់លោក
ប្រធានហូជីមិញឲ្យកាន់តែអារិយ្យធម៌ ទំនើប ពោរពេញទៅដោយមនោសញ្ចេត
នាពី១ថ្ងៃទៅ១ថ្ងៃ ។ខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលធំអំពីសេដ្ឋកិច្ច ហិរញ្ញ
វត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ទូទាំងប្រទេសនិងតំបន់ អាស៊ី
អាគ្នេយ៍”។

ក៏នាព្រឹកថ្ងៃដដែល ទីក្រុងហូជីមិញក៏បានបើកការតាំងពិព័រណ៍ឯកសារនិងរូប
ភាព ដោយប្រធានបទ “លោកប្រធានហូជីមិញជាមួយភាគខាងត្បូង ភាគខាង
ត្បូង ជាមួយលោកប្រធានហូជីមិញ” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ