សម្ព័ន្ធក្រុមហ៊ុន AIC របស់វៀតណាមបានឈ្នះពានរង្វាន់ដ៏ឆ្នើមនៅក្នុងការ ប្រឡងជាសកលស្តីអំពីទីក្រុងឆ្លាត

(VOVWORLD) -   ថ្មីៗនេះសម្ព័ន្ធក្រុមហ៊ុន AIC របស់វៀតណាមបានឈ្នះពានរង្វាន់ "គំនិតផ្តួចផ្តើមនិងរូបសណ្ឋានជាតិឆ្លាត" ដ៏ល្អបំផុតនៅ ក្នុងការប្រឡងជាសកល ស្តីអំពីទីក្រុងឆ្លាតឆ្នាំ ២០១៨  (Global Smart cities Contest 2018 ) ដែលរៀបចំ នៅប្រទេសអង់គ្លេសដោយអង្គការទីក្រុងឆ្លាតវៃពិភពលោកសហការជាមួយ វិទ្យាស្ថាន វិទ្យាសាស្រ្តបញ្ជាចំណុះបណ្ឌិតសភាវិទ្យាសាស្រ្តសហព័ន្ធរុស្ស៊ី និងសមាគម បច្ចេកវិទ្យា Normandie French Tech (ប្រទេសបារាំង)។
សម្ព័ន្ធក្រុមហ៊ុន AIC របស់វៀតណាមបានឈ្នះពានរង្វាន់ដ៏ឆ្នើមនៅក្នុងការ ប្រឡងជាសកលស្តីអំពីទីក្រុងឆ្លាត  - ảnh 1 សម្ព័ន្ធក្រុមហ៊ុន AIC របស់វៀតណាមបានឈ្នះពានរង្វាន់ដ៏ឆ្នើមនៅក្នុងការ ប្រឡងជាសកលស្តីអំពីទីក្រុងឆ្លាត 

លោកស្រី Sarolta Besenyei ប្រធានគណៈកម្មការមេប្រយោគនិងជាជំនាញការ ផ្នែកទីក្រុងឆ្លាតនៃគណៈកម្មការអឺរ៉ុបបានឲ្យដឹងថាគណៈកម្មការមេប្រយោគនិង លោកស្រីផ្ទាល់ បានចាប់អារម្មណ៍យ៉ាងខ្លាំងក្លាចំពោះគម្រោងចម្រុះរបស់ AIC ពីព្រោះថា AIC មិនត្រឹមតែនាំចេញគំនិតផ្តួតផ្តើម រូបសណ្ឋានតែប៉ុណ្ណោះ ថែមទាំងនាំចេញនូវដំណោះស្រាយជាទូទៅដើម្បីកសាងប្រទេសឆ្លាតទៀតផង។

លោកស្រី Sarolta Besenyei បានឲ្យដឹងថា AIC បានបញ្ចុះបញ្ចូល គណៈ មេប្រយោគដោយសារ AIC បាននាំចេញមុខសញ្ញាជាក់ស្តែងដែលនឹងទទួល ផលប្រយោជន៍ពីគំនិតកសាងប្រទេសឆ្លាត ហើយគំនិតនេះមិនត្រឹមតែជួយ ឲ្យថ្នាក់ដឹកនាំ សហគ្រាស វិនិយោគិនបរទេស សមាជិកសភា និយោជិកជាដើម ប៉ុណ្ណោះទេ ថែមទាំងមានបំណងបំរើប្រជាជន និងមុខរបរមួយចំនួនទៀតដូចជា អ្នកស្រាវជ្រាវ អ្នកសារព័ត៌មាន គ្រូពេទ្យ គ្រូបង្រៀន និស្សិត មេធាវី ចៅក្រមជាដើមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ