សម្ព័ន្ធក្រុមហ៊ុន ExxonMobil (អាមេរិក)បង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម

(VOVworld) - នាថ្ងៃទី១៦ កញ្ញា នៅទីស្ដីការអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅ
ទីក្រុង Houston រដ្ឋ Texas អាមេរិក អគ្គកុងស៊ុលវៀតណាមលោក Nguyen Van Hoa បានទទួលជួបសន្ទនាជាមួយអនុប្រធានទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋាភិបាល
នៃបណ្ដាប្រទេសរបស់សម្ព័ន្ធក្រុមហ៊ុន ExxonMobil លោក Neal Goins។

សម្ព័ន្ធក្រុមហ៊ុន ExxonMobil (អាមេរិក)បង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម - ảnh 1
Exxon Mobil ជាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នធំទិ៣លើពិភពលោក (រូបថត៖foxbusiness.com)


នៅជំនួបនេះ លោក Nguyen Van Hoa បានវាយតំលៃខ្ពស់ចំពោះបណ្ដាគម្រោងវិនិ
យោគរបស់ ExxonMobil ក៏ដូចជាសកម្មភាពសប្បុរសធម៌ មនុស្សធម៌នានាដែល
សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នធំទី៣លើពិភពលោកនេះ បាននិងកំពុងលាតត្រដាង
អនុវត្តនៅវៀតណាមក្នុងរយៈពេលកន្លងទៅ។លោក Nguyen Van Hoa មានគោល
បំណងថា ExxonMobil នឹងបន្តពង្រីកសកម្មភាពសហប្រតិបតិ្តការនិងវិនិយោគនៅ
វៀតណាមថែមទៀត។
រីឯខ្លួនវិញ លោក Neal Goins បានសំដែងក្ដីសប្បាយរីករាយដោយការដែលសម្ព័ន្ធ
ក្រុមហ៊ុន ExxonMobil ជំរុញកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមក្នុងវិស័យប្រេង
ឧស្ម័ន ព្រមទាំងសន្យាថានាពេលខាងមុខសម្ព័ន្ធក្រុមហ៊ុននេះ នឹងបន្តសហការ
យ៉ាងស្អិតរមួតជាមួយបណ្ដាក្រសួង ស្ថាប័នទាក់ទិននានានៅវៀតណាមដើម្បី
អនុវត្តរាល់គម្រោងការណ៍ ដែលភាគីទាំង២បានចុះហត្ថលេខា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ