សម្ព័ន្ធ​ក្រុមហ៊ុន​ធំៗរបស់ចិនមានបំណងចង់​​បន្តពង្រីកការវិនិយោគនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ មិថុនា នៅទីក្រុងប៉េកាំង(ចិន) នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនធំៗមួយចំនួនរបស់ចិនដូចជា៖ Texhong, Runergy, Energy China, GOERTEK, TCL, Tianneng និង ChangCheng។ ទាំងនេះគឺជាសម្ព័ន្ធក្រុមហ៊ុនដែលកំពុងវិនិយោគយ៉ាងធំធេង និងមានបំណងចង់ពង្រីកផលិតកម្មនិងអាជីវកម្មនៅវៀតណាម។
សម្ព័ន្ធ​ក្រុមហ៊ុន​ធំៗរបស់ចិនមានបំណងចង់​​បន្តពង្រីកការវិនិយោគនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Texhong របស់ចិន។ រូបថត៖ Duong Giang

នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនបានវាយតម្លៃខ្ពស់និងជឿជាក់លើការអភិវឌ្ឍប្រកបដោយភាពស្វាហាប់របស់វៀតណាម ហើយបានសម្តែងគោលបំណងចង់បន្តពង្រីកការវិនិយោគនៅវៀតណាមលើវិស័យដូចជា៖ ថាមពល ហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្ម កំពង់ផែក្នុងស្រុក ការផលិតរថយន្ត ស្រាវជ្រាវអភិវឌ្ឍន៍និងកសាងខ្សែសង្វាក់ផ្គត់ផ្គង់នៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានកត់សម្គាល់នូវសំណើររបស់សម្ព័ន្ធក្រុមហ៊ុននានា ហើយបានឲ្យដឹងថា នាបច្ចុប្បន្ន វៀតណាមកំពុងអនុវត្តយ៉ាងខ្លាំងក្លាកំណែទម្រង់បែបបទរដ្ឋបាល បន្តធ្វើវិសោធនកម្ម មានយន្តការនិងគោលនយោបាយដោះស្រាយបញ្ហាមួយចំនួនក្នុងការធ្វើអាជីវកម្ម ប្រើប្រាស់សម្ភារៈសំណង់ ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍ផ្ទះស្នាក់នៅសង្គម។ លោកនាយករដ្ឋមន្រ្តីបានស្នើថា ក្រៅពីការបន្តពង្រីកការវិនិយោគផលិតកម្ម និងអាជីវកម្មប្រកបដោយស្ថិរភាពយូរអង្វែងនៅវៀតណាម សហគ្រាសត្រូវយកចិត្តទុកដាក់ការពារបរិស្ថាន និងថែទាំជីវភាពរស់នៅសម្រាប់ពលករ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានមានប្រសាសន៍ថា វៀតណាមលើកទឹកចិត្តដល់សហគ្រាស ក្នុងនោះមានសហគ្រាសចិនផង វិនិយោគលើវិស័យដូចជាថាមពលកកើតឡើងវិញ កសាងប្រព័ន្ធបញ្ជូនអគ្គិសនី ឧស្សាហកម្មឧបត្ថម្ភកាត់ដេរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ