សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកូរ៉េខាងត្បូង​មានគោលបំណង​ចង់ពង្រីក​ការវិនិយោគ​នៅវៀតណាម

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានទទួលជួបលោក Kim Ki Moon ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកូរ៉េខាងត្បូង (KBIZ) និងលោក Kim Sung-tae ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃធនាគារឧស្សាហកម្មកូរ៉េខាងត្បុង (IBK) ផងដែរ។
សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកូរ៉េខាងត្បូង​មានគោលបំណង​ចង់ពង្រីក​ការវិនិយោគ​នៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបលោក Yeonin Jung នាយកប្រតិបត្តិក្រុមហ៊ុន Doosan Enerbility ។ រូបថត៖ VGP/Nhat Bac

នាល្ងាចថ្ងៃទី ១ ខែកក្កដា ម៉ោងក្នុងស្រុក នៅទីក្រុងសេអ៊ូល ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង (ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Euisun Chung ប្រធានប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Hyundai Motor និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនមានគោលបំណងចង់ជំរុញខ្លាំងសកម្មភាពធុរកិច្ច និងត្រៀមខ្លួនជាស្រេចដើម្បីផ្ទេរប្រគល់បច្ចេកវិទ្យាថ្មី វិនិយោគលើបច្ចេកទេសថ្មីៗនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកទឹកចិត្តដល់សម្ព័ន្ធក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យគមនាគមន៍បៃតង បង្កើនការផ្ទេរប្រគល់បច្ចេកវិទ្យា បង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម និងជួយឧបត្ថម្ភ អាជីវកម្មវៀតណាមចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់។លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Hyundai ចូលរួមជួយឧបត្ថម្ភ និងវិនិយោគលើវិស័យកីឡាបាល់ទាត់នៅវៀតណាមផងដែរ។ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនបានឲ្យដឹងថានឹងសិក្សាពីខ្លឹមសារ នេះយ៉ាងយកចិត្តទុកដាក់ និងសកម្ម។

ក្នុងជំនួបជាមួយលោក Yeonin Jung អនុប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន Doosan Enerbility ដែលជាសម្ព័ន្ធក្រុមហ៊ុនមានឯកទេសឧស្សាហកម្មធុនធ្ងន់ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះដំណោះស្រាយ និងបច្ចេកវិទ្យាថ្មីរបស់សម្ព័ន្ធក្រុមហ៊ុនស្ដីពីថាមពលបៃតង ស្អាត និងជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រភពថាមពលបៃតង កាត់បន្ថយការបំភាយកាបូន ក្នុងនោះមានការអភិវឌ្ឍវាយោអគ្គិសនីនៅសមុទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្ទេរប្រគល់ជំនាញគ្រប់គ្រង បច្ចេកវិទ្យា បច្ចេកទេសដល់អាជីវកម្មវៀតណាម។

នាថ្ងៃដដេល លោកនាយករដ្ឋមន្ត្រីបានទទួលជួបលោក Kim Ki Moon ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកូរ៉េខាងត្បូង (KBIZ) និងលោក Kim Sung-tae ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃធនាគារឧស្សាហកម្មកូរ៉េខាងត្បុង (IBK) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ