សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម៖សំណូមពរចិនបញ្ឈប់រាល់អំពើគំរាមកំហែងសន្តិភាពសន្តិសុខតំបន់


 
                     

សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម៖សំណូមពរចិនបញ្ឈប់រាល់អំពើគំរាមកំហែងសន្តិភាពសន្តិសុខតំបន់ - ảnh 1
រូុបថតអ៊ិនធឺណែត

(VOVworld)-នាថ្ងៃទី២៧ឧសភា សម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម មាន
លិខិតចំហរស្តីអំពីការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou-981ចូលក្នុងតំបន់
សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ។ លិខិតនេះ
បានលើកច្បាស់ថា ប្រជាជនវៀតណាមនិងសាធារណមតិពិភពលោក មានការ
យកចិត្តទុកដាក់និងព្រួយបារម្ភចំពោះការដែលចិនផ្លាស់ប្តូរ និងដាក់ ស្ថានីយ៍
ខួង Haiyang Shiyou-981 ចូលជ្រៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាប
បាតសមុទ្ររបស់វៀតណាម ។ អំពើពោលខាងលើរបស់ចិន បានជះ ឥទ្ធិពល
អសកម្មដល់បរិយាកាសសន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោក។

        សម្ព័ន្ធនៃបណ្តាអង្គការមិត្តភាពវៀតណាម បានអំពាវនាវ និងស្នើរ អង្គការ
នានា បុគ្គល មិត្តភក្តិអន្តរជាតិ និងសាធារណមតិស្នេហាសន្តិភាព ឡើងសម្លេង សំណូមពរចិនដកស្ថានីយ៍ នាវាអមការពារនិងយន្តហោះ ចេញពីតំបន់សេដ្ឋកិច្ច
ផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមភ្លាមមួយរំពេក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ