សម្ព័ន្ធប្រឆាំងISបើកកិច្ចប្រជុំនៅអង់គ្លេស

សម្ព័ន្ធប្រឆាំងISបើកកិច្ចប្រជុំនៅអង់គ្លេស - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry


(VOVworld)-នាថ្ងៃទី២២មករា មន្ត្រីជួរមុខពិភពលោកមកពីប្រទេសចំនួន២១ បានបើកកិច្ចប្រជុំនៅទីក្រុងឡុងរបស់អង់គ្លេស សំដៅពិភាគ្សាលើបណ្តាវិធាន
ការ ប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅអ៊ីរ៉ាក់និងស៊ីរី ព្រមទាំង ដោះស្រាយរាល់ការគំរាមកំហែងរបស់ពួកឧទ្ទាមអ៊ីស្លាមនៅទ្វីបអ៊ឺរ៉ុប។ ក្រោម អធិបតីរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសនិងអាមេរិក កិច្ចប្រជុំនេះបានប្រព្រឹត្ត
ទៅ ជាលើកដំបូង ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider
al- Abadi រួមជាមួយរដ្ឋមន្ត្រីក្នុងបណ្តាប្រទេសសម្ព័ន្ធមិត្តប្រឆាំង IS ទៀតផង។​តាមរដ្ឋមន្ត្រីការបរទេសអង់ គ្លេសលោក Philip Hammond ថា កិច្ចប្រជុំលើកនេះ
នឹងប្រមូលផ្តុំពិភាគ្សាអំពីរាល់ វិធានការហ្វឹកហាត់ឲ្យកងកម្លាំងអ៊ីរ៉ាក់ និងមាន
យុទ្ធសាស្រ្តទូលំទូលាយជាងក្នុង​ការប្រឆាំងភេរវកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ