សម្ព័ន្ធភាពកាន់អំណាចនៅអ៊ុយក្រែនត្រូវបានបំបាក់
![សម្ព័ន្ធភាពកាន់អំណាចនៅអ៊ុយក្រែនត្រូវបានបំបាក់ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_02_19/ttxvn_quoc_hoi_ukraine.jpg) |
សម្ព័ន្ធភាពកាន់អំណាចនៅអ៊ុយក្រែនត្រូវបានបំបាក់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ បណ្ដាសមាជិកសភាគណៈបក្ស Samopomoch
បានសម្រេចចាកចេញពីសម្ព័ន្ធភាពកាន់អំណាចនៅរដ្ឋសភាអ៊ុយក្រែន។ដោយ
ហេតុនេះ សម្ព័ន្ធភាពកាន់អំណាចក្រោមការដឹកនាំរបស់ប្លុក Petr Poroshenko
នៃប្រធានាធិបតីអ៊ុយក្រែន លោក Poroshenko បានបាត់បង់អាសនៈភាគច្រើន
នៅរដ្ឋសភានិងត្រូវបានរំសាយ។ ប្រធានគណៈបក្ស Samopomoch លោក Oleg
Berezyuk បានពន្យល់សេក្តីសម្រេចនេះដោយសាររឿងអាស្រូវនៅរដ្ឋសភានា
ថ្ងៃ ទី ១៦ កុម្ភៈ កន្លងទៅ ក្នុងពេលសមាជិកសភានានាមិនអាចរំសាយរដ្ឋាភិបាល
របស់នាយករដ្ឋមន្ត្រី Arseny Yasenyuk។ លោក Berezyuk បានឲ្យដឹងថា៖
ប្រជាជនអ៊ុយក្រែនមិនអាចយល់ព្រមការសមគំនិតជាមួយគ្នារវាងមជ្ឈដ្ឋាន
ថ្នាក់ ដឹកនាំប្រទេសជាតិនិងមជ្ឈដ្ឋានសេដ្ឋីសំដៅពង្រឹងនិងពង្រីកអំណាច
នៅរដ្ឋសភា ឡើយ។ ទង្វើនេះបានរំលោភលើចរិតលក្ខណៈស្របច្បាប់របស់
រដ្ឋាភិបាលអ៊ុយក្រែននិងយន្តការរដ្ឋដែលនាំមកនូវការរំសាយសម្ព័ន្ធភាពកាន់
អំណាច៕