សម្ព័ន្ធភាពនយោបាយស៊ីវិលនៅស៊ូដង់អំពាវនាវឱ្យបញ្ចប់ជម្លោះ

(VOVWORLD) - យោងតាមសំណើរបស់សម្ព័ន្ធភាព ដំណើនយោបាយរួមមានការចូលរួមយ៉ាងស៊ីជម្រៅរបស់កម្លាំងស៊ីវិលស៊ូដង់គាំទ្រការបញ្ចប់ជម្លោះសម្ព័ន្ធភាពក៏បានតម្រូវឲ្យដំណើរការនយោបាយចាំបាច់ត្រូវស្តារបទបញ្ញត្តិប្រជាធិបតេយ្យឡើងវិញក្នុងអំឡុងពេលអន្តរកាល។
សម្ព័ន្ធភាពនយោបាយស៊ីវិលនៅស៊ូដង់អំពាវនាវឱ្យបញ្ចប់ជម្លោះ - ảnh 1ផ្សែងហុយឡើង នៅពេលដែលមានជម្លោះនៅក្រុង Khartoum Bahri (ស៊ូដង់)។ រូបថត៖ AFP/VNA

សម្ព័ន្ធភាពកងកម្លាំងសេរីភាព និងការផ្លាស់ប្ដូរថ្មី (FFC) នៅស៊ូដង់ បានអំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នូវជម្លោះរយៈពេលជាច្រើនខែនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីសម្ព័ន្ធភាពនយោបាយស៊ីវិលនេះបានបញ្ចប់កិច្ចប្រជុំកាលពីល្ងាចថ្ងៃទី ២៥ ខែកក្កដា ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

សេចក្តីប្រកាសបន្ទាប់ពីកិច្ចប្រជុំបានឲ្យដឹងថា សម្ព័ន្ធភាពបានអំពាវនាវឲ្យបើកដំណើរការនយោបាយ សំដៅបញ្ចប់ជម្លោះភ្លាមមួយរំពេច ឆ្លើយតបប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ ដែលបណ្ដាលមកពីជម្លោះ  និងការពារជនស៊ីវិលស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ យោងតាមសំណើរបស់សម្ព័ន្ធភាព ដំណើនយោបាយរួមមានការចូលរួមយ៉ាងស៊ីជម្រៅរបស់កម្លាំងស៊ីវិលស៊ូដង់គាំទ្រការបញ្ចប់ជម្លោះសម្ព័ន្ធភាពក៏បានតម្រូវឲ្យដំណើរការនយោបាយចាំបាច់ត្រូវស្តារបទបញ្ញត្តិប្រជាធិបតេយ្យឡើងវិញក្នុងអំឡុងពេលអន្តរកាល។

ទាក់ទិននឹងការវិវឌ្ឍន៍នៅជាក់ស្ដែងនោះ កាលពីម្សិលមិញ ការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសនៅតែកើតឡើងនៅក្នុងតំបន់ជាប់ទីក្រុង Omdurman ស្ថិតនៅភាគខាងលិច រដ្ឋធានី Khartoum ប្រទេសស៊ូដង់ ដោយបណ្ដាលឲ្យជនស៊ីវិលយ៉ាងហោចណាស់ ១៦ នាក់ត្រូវស្លាប់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ