សម្ព័ន្ធភាពយោធាអារ៉ាប់ព្រមានមិនពន្យាពេលបទឈប់បាញ់នៅយេម៉ែន

សម្ព័ន្ធភាពយោធាអារ៉ាប់ព្រមានមិនពន្យាពេលបទឈប់បាញ់នៅយេម៉ែន - ảnh 1
ក្រុមឧទ្ទាម Houthi នៅរដ្ឋធានី Sanaa របស់យេម៉ែនកាលពីថ្ងៃទី១០ វិច្ឆិកា (រូបថត៖EPA/TTXVN)

(VOVworld) - ការប្រយុទ្ធនៅកំពុងប្រព្រឹត្តទៅនៅតំបន់មួយចំនួននៅយេម៉ែន
បើទោះបីជាបទឈប់បាញ់ក្នុងរយៈពេល៤៨ម៉ោងកំពុងមានសុពលភាពក្ដី។សម្ព័ន្ធ
ភាពយោធាអារ៉ាប់ដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីតព្រមមានថា បទឈប់បាញ់ដែល
សម្របសម្រួលដោយអាមេរិក នឹងពិបាកបានពន្យាពេលថែមទៀត ប្រសិនបើស្ថាន
ភាពអំពើហឹង្សាមិនត្រូវបានបញ្ចប់ទាំងស្រុងនោះ។ អ្នកនាំពាក្យសម្ព័ន្ធភាពយោធា
អារ៉ាប់ ឧត្តមសេនីយ៍ត្រី Ahmed Assiri បានចោទ ប្រកាន់កងកម្លាំង Houthi បាន
រំលោភបំពាន់កិច្ចព្រមព្រៀងចំនួន១៨០លើកក្នុង រយៈពេល១០ម៉ោងដើមដំបូងគិត
តាំងពីបទឈប់បាញ់ពេលខាងលើចូលជា ធរមានមក។តាមរបាយការណ៍របស់
អ.ស.បថា សង្គ្រាមនិងជំលោះដែលអូស បន្លាយក្នុងអំឡុង២០ខែកន្លងមកនៅ
យេម៉ែនបានបណ្ដាលឲ្យមនុស្ស៧ពាន់នាក់ស្លាប់និង៣លាននាក់ត្រូវជម្លៀស
ចេញពីផ្ទះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ