សម្ព័ន្ធភាពអារ៉ាប់ថ្កោលទោសចំពោះផែនការដាក់បញ្ចូលតំបន់ West Bank របស់អ៊ីស្រាអ៊ែល
(VOVWORLD) - អគ្គលេខាធិការសម្ព័ន្ធភាពអារ៉ាប់ (AL) លោក Ahmed Aboul Gheit បានឲ្យដឹងថាផែនការដាក់បញ្ចូលដែនដីដែលបានទន្ទ្រានកាន់កាប់នៅតំបន់ West Bank គឺជា«អំពើឈ្លានពានដ៏សាហាវបំផុត» ចំពោះប្រជាជនប៉ាឡេស្ទីន និងអធិបតេយ្យភាពដែនដីរបស់ពួកគេ។
ទិដ្ឋភាពទូទៅនៃការតាំងទីលំដ្ឋាននៅតំបន់ Givat Zeev នៅជិតទីក្រុង Ramallah តំបន់ Westbank ដែលទន្ទ្រានកាន់កាប់ដោយអ៊ីស្រាអែល (រូបថតៈ AFP / TTXVN) |
នាថ្ងៃទី ១១ ខែមិថុនា អគ្គលេខាធិការសម្ព័ន្ធភាពអារ៉ាប់ (AL) លោក Ahmed Aboul Gheit បានសម្តែងការរិះគន់អំពីផែនការរបស់អ៊ីស្រាអែលស្តីពីការរួមបញ្ចូលដែនដី ដែលបានទន្ទ្រានកាន់កាប់របស់ ជនប៉ាឡេស្ទីននៅតំបន់ West Bank ។
លោក Aboul Gheit បានឲ្យដឹងថាផែនការដាក់បញ្ចូលដែនដីដែលបានទន្ទ្រានកាន់កាប់នៅតំបន់ West Bank គឺជា«អំពើឈ្លានពានដ៏សាហាវបំផុត» ចំពោះប្រជាជនប៉ាឡេស្ទីន និងអធិបតេយ្យភាពដែនដីរបស់ពួកគេ។ ផែនការនេះបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយថែមទាំងនឹងចំនួនបំផ្លាញទាំងស្រុងនូវឱកាសរក្សាសន្តិភាពនៅក្នុងតំបន់ផងដែរ៕