សម្ព័ន្ធយុវជនក្រុងហាណូយបំផុសបុណ្យតេតដាំដើមឈើរំលឹកគុណលោកប្រធានហូជីមិញជានិច្ច

(VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈ នៅស្រុក Dong Anh សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញក្រុងហាណូយបានរៀបចំពិធីបំផុសបុណ្យតេតដាំដើមឈើរំលឹកគុណ លោកប្រធានហូជីមិញជានិច្ច។ បន្ទាប់ពីពិធី សមាជិកសម្ព័ន្ធយុវជនលើភូមិភាគ
ស្រុក Dong Anh បានអនុវត្តសកម្មភាពជាច្រើនទៀតដូចជាស្រោចដើមឈើ ​និងសំអាតបរិស្ថានលើភូមិភាគ។ លោក Duong Xuan Huong លេខាសម្ព័ន្ធ យុវជន
ឃុំ Thuy Lam ស្រុក Dong Anh បានឲ្យដឹងថា៖

        “ដាំដើមឈើរួចរាល់ហើយ ជារៀងរាល់អាទិត្យយយើងខ្ញុំនឹងចាត់សមាជិក សម្ព័ន្ធយុវជនលើភូមិភាគឲ្យមកស្រោចទឹក។​បន្ទាប់មក គឺផ្សព្វផ្សាយទៅកាន់ មនុស្សគ្រប់រូបឲ្យចេះការពារដើមឈើផងដែរ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ