សម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីសង្ឃឹមនឹងចុះហត្ថលេខាFTAជាមួយវៀតណាមយ៉ាងឆាប់ៗ

សម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីសង្ឃឹមនឹងចុះហត្ថលេខាFTAជាមួយវៀតណាមយ៉ាងឆាប់ៗ - ảnh 1
រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី
លោកស្រី Tatyana Valovaya (រូបថតៈ TTXVN)


(VOVworld)-រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAES) លោកស្រី
Tatyana Valovaya នាថ្ងៃទី៨មេសា​បានប្រកាសថា កិច្ចព្រមព្រៀងស្តីពីតំបន់
សេដ្ឋកិច្ច​ពាណិជ្ជកម្មសេរី​រវាង EAES និងវៀតណាម អាចមានសុពលភាពក្នុង
ឆ្នាំ២០១៥ ក្រោយពេលបានចុះហត្ថលេខា។ ថ្លែងមតិក្នុងដំណើរទស្សនសកិច្ច
នៅរដ្ឋធានីប៉ារីស (បារាំង) លោកស្រី Valovaya បានឲ្យដឹងថា EAES កំពុង
សង្ឃឹមថា កិច្ចព្រមព្រៀងអំពី FTA ជាមួយវៀតណាមនឹងបានចុះហត្ថលេខានា
ឆ្នាំ២០១៥នេះ ហើយឯកសារនោះនឹងមានសុពលភាពភ្លាមក្នុងឆ្នាំ២០១៥។

        ទាក់ទិនដល់ការវាយតម្លៃអំពីសក្តានុភាពសេដ្ឋកិច្ចរបស់វៀតណាម នា
ថ្ងៃទី ៨មេសា ក្នុងការឆ្លើយសំភាសជាមួយទីភ្នាក់ងារសាព័ត៌មាន Ria Novosti
របស់ រុស្ស៊ី​ អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ចុងប៉ូព៌ា លោក Maxim Shereikin
បានពិនិត្យថា ប្រទេសដូចជាថៃនិងវៀតណាម កំពុងក្លាយទៅជាប្រភពវិនិយោគ
ផ្ទាល់និងអះអាងនូវជំហានលោតផ្លោះរបស់ខ្លួនលើវិស័យវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ