សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពហាណូយរៀបចំកម្មវិធីទទួលបុណ្យតេតប្រពៃណី

សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពហាណូយរៀបចំកម្មវិធីទទួលបុណ្យតេតប្រពៃណី - ảnh 1
សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពហាណូយរៀបចំកម្មវិធីទទួលបុណ្យតេតប្រពៃណី

(VOV)_ដើម្បីចែករំលែកជាមួយជនក្រីក្រ មានបុណ្យតេត១ប្រកបដោយភាព​កក់
ក្តៅនិងសប្បាយរីករាយ នាថ្ងៃទី៦ កុម្ភះ សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាពហា
ណូយ បានរួមសហការជាមួយបណ្ដាអ្នកផ្តល់ជំនួយ រៀបចំកម្មវិធីប្រគល់​អំណោយបុណ្យតេត សំរាប់ជនក្រីក្រ ដោយប្រធានបទ៖ បុណ្យតេតសប្បាយរីករាយ ពោរ
ពេញទៅដោយចំណងមិត្តភាព នៅឃុំ An Phu ស្រុក My Duc ជាយ​ទីក្រុងហា
ណូយ។ កម្មវិធីនេះមានការចូលរួមរបស់ស្ថានទូតរូម៉ានី និងមេស៊ីក មិនគ្រាន់តែ
មានអត្ថន័យនាំបុណ្យតេត ក្តីសប្បាយរីករាយចំពោះគ្រួសារក្រីក្រ គ្រួសារគោល
នយោបាយប៉ុណ្ណោះទេ កម្មវិធីនេះនៅរួមចំណែកជំរុញចំណងសាមគ្គីភាព និង
ការយោគយល់គ្នាទៅវិញទៅមក រវាងប្រជាជនវៀតណាមជាមួយប្រជាជននៃ
បណ្ដាប្រទេសលើពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ