សម្ព័ន្ធអ្នកកាសែតអាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការ ចែករំលែកព័ត៌មាន

សម្ព័ន្ធអ្នកកាសែតអាស៊ានបង្កើនកិច្ចសហប្រតិបតិ្តការ ចែករំលែកព័ត៌មាន - ảnh 1
បណ្ដាតំណាងចូលរួមកិច្ចប្រជុំរបស់ក្រុមធ្វើសកម្មភាពសម្ព័ន្ធអ្នកកាសែតអាស៊ាន
(រូបថត៖congluan.vn)

(VOVworld) - កិច្ចប្រជុំរបស់ក្រុមធ្វើសកម្មភាពសម្ព័ន្ធអ្នកកាសែតអាស៊ាន (CAJ) បាន
ប្រព្រឹត្តទៅនាថ្ងៃទី៨ កក្កដា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួម
របស់តំណាងនៃប្រទេសសមាជិក CAJ ចំនួន៦ សំដៅពិភាគ្សានិងវាយ តំលៃអំពីការ
អនុវត្តន៍កម្មវិធីនានាដែលបានដាក់ចេញ និងកំណត់ទិសដៅការងារ នាពេលខាង
មុខ។គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Ho Quang Loi អនុប្រធានសមាគម
អ្នកកាសែតវៀតណាម អគ្គលេខាធិការ CAJ បានអញ្ជើញចូល រួមកិច្ចប្រជុំ។នៅទី
នេះ បណ្ដាតំណាងបានចាត់ទុកថា សកម្មភាពរបស់សម្ព័ន្ធ ចាំបាច់ត្រូវបានបើក
ទូលាយលើច្រើនវិស័យ ជាពិសេសគឺការជំរុញខ្លាំងការចែក រំលែកព័ត៌មានស្ដីអំពី
សកម្មភាពរបស់អង្គការសមាជិកនានាតាមបណ្ដាញសង្គម facebook។ក្នុងឋានៈជា
ប្រធាន CAJ អាណត្តិ២០១៥-២០១៧ សមាគមអ្នកកា សែតវៀតណាមបានស្នើរ
ឲ្យរៀបចំការប្រឡងរូបថតកាសែតសំរាប់អ្នកកាសែត សមាជិក CAJ ក្រោមប្រធាន
បទ “អាស៊ាន-សហគមន៍មួយ” ដែលគ្រោងនឹង ប្រព្រឹត្តទៅនាខែធ្នូ ឆ្នាំ២០១៦។រូប
ថតចូលរួមការប្រឡងនេះនឹងឆ្លុះបញ្ចាំងអំពី ជីវភាពរស់នៅ មនុស្សនៃប្រទេស
នានាក្នុងប្លុកអាស៊ាន ពេលវេលាល្អៗនៃជីវភាពប្រចាំថ្ងៃ  ទំនៀមទំលាប់ប្រជាប្រិយ
 លក្ខណៈវប្បធម៌ប្រពៃណីនិងទំនើប ក៏ដូចជាទំនាក់ទំនងមិត្តភាព រវាងប្រទេស
សមាជិកអាស៊ានទាំងអស់ ដើម្បីអាស៊ានមួយសន្តិភាពនិងសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ