សម្ព័នអង្គការមិត្តភាពហាណូយផ្តល់អំណោយដល់និស្សិតកម្ពុជានៅទីក្រុងហាណូយ ដែលជួបការលំបាកដោយសារកូវីដ ១៩

(VOVWORLD) - អំណោយចំនួន ១៥៤ កញ្ចប់រួមមាន៖ សំភារៈប្រើប្រាស់ចាំបាច់ សំភារះពេទ្យនិងសាច់ប្រាក់ចំនួន ៥០ ម៉ឺនដុង។

 
 
សម្ព័នអង្គការមិត្តភាពហាណូយផ្តល់អំណោយដល់និស្សិតកម្ពុជានៅទីក្រុងហាណូយ ដែលជួបការលំបាកដោយសារកូវីដ ១៩ - ảnh 1អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពហាណូយលោកស្រី ផ្តល់អំណោយដល់និស្សិតកម្ពុជាចំនួន ១៥៤ នាក់

នាថ្ងៃទី ៥ ខែកញ្ញានៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពហាណូយ (HAUFO) បានសម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុងហាណូយដើម្បីផ្តល់អំណោយចំនួន ១៥៤ កញ្ចប់ជូនដល់និស្សិតកម្ពុជា កំពុងសិក្សានៅសាកលវិទ្យាល័យនានានៅទីក្រុងហាណូយ ដែលកំពុងប្រឈមមុខនឹងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។ អំណោយចំនួន ១៥៤ កញ្ចប់រួមមាន៖ សំភារៈប្រើប្រាស់ចាំបាច់ សំភារះពេទ្យនិងសាច់ប្រាក់ចំនួន ៥០ ម៉ឺនដុង។

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២១ ។ នាពេលថ្មីៗនេះសម្ព័ន្ធអង្គការមិត្តភាពហាណូយបានចលនាស្ថានទូតនិងអង្គការក្រៅរដ្ឋាភិបាល ប្រចាំនៅទីក្រុងហាណូយដើម្បីរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។ លោកស្រី Tran Thi Phuong អនុប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយបានមានប្រសាសន៍ថា សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយមានបំណងចង់ជួយឧបត្ថម្ភមិត្តភក្តិអន្តរជាតិជាច្រើននៅវៀត ណាមក្នុងអំឡុងពេលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ-១៩។ ទន្ទឹមជាមួយគ្នានោះ ចង់ផ្សព្វផ្សាយដល់មិត្តអន្តរជាតិអំពីទីក្រុងហាណូយដែលជាទីក្រុងរួសរាយរាក់ទាក់ទីក្រុងសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ