សមភាពយេនឌ័ររួមចំណែកលើកកម្ពស់ផលិតភាព និងគុណភាពជីវភាពរស់នៅ

(VOVWORLD) -បណ្ដាសមាជិកសភា និងថ្នាក់ដឹកនាំអគ្គសហព័ន្ធពលករវៀតណាមបានផ្ទៀងស្ដាប់រាល់មិតយោបល់របស់ពលករ ជាពិសេសគឺពលការិនី ដើម្បីធ្វើវិសោធនកម្មច្បាប់ពលករ។
សមភាពយេនឌ័ររួមចំណែកលើកកម្ពស់ផលិតភាព និងគុណភាពជីវភាពរស់នៅ - ảnh 1 ទិដ្ឋភាពនៃវេទិកា ( រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយប់ថ្ងៃទី ៦ ខែមេសា នៅទីក្រុងហាណូយ អគ្គសហព័ន្ធពលករវៀតណាមបានរួមសហការជាមួយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី អង្គការ CARE អន្តរជាតិប្រចាំនៅវៀតណាម (អង្គការមនុស្សធម៌អន្តរជាតិប្រឆាំងភាពក្រីក្រសកល និងអយុត្តិធម៌សង្គម) និងអង្គការគំនិតផ្ដួចផ្ដើមវិនិយោគសម្រាប់នារី រៀបចំបវេទិកាស្ដីពី "សមភាពយេនឌ័រក្នុងការធ្វើវិសោធនកម្មច្បាប់ការងារ"រ នេះគឺជាសកម្មភាព យកមតិយោបល់ប្រជាពលរដ្ឋ និងពលករនៅទូទាំងប្រទេសអំពីការធ្វើវិសោធនកម្មមាត្រានានាពាក់ព័ន្ធនឹងសមភាពយេនឌ័រ ព្រមទាំងជួយលើកកម្ពស់ការយល់ដឹងរបស់កម្មករ ពលករអំពីសមភាពយេនឌ័រក្នុងដំណើរការធ្វើវិសោធនកម្មច្បាប់ការងារឆ្នាំ ២០២១។

តាមលោក Ngo Duy Hien សមាជិកសភារ អនុប្រធានអគ្គសហព័ន្ធពលករវៀតណាមថាវេទិកានេះគឺជាសកម្មភាពស្ទង់មតិជាក់ស្តែងនៅតាមបណ្ដាសហគ្រាសក្នុងការអនុវត្តសមភាពយេនឌ័រ បញ្ជាក់យ៉ាងច្បាស់លាស់អំពីបទបញ្ញត្តិនៃក្រុមច្បាប់ការងារស្ដីពីសមភាពប្រាក់បៀវត្តន៍ សមភាពការងារធ្វើ ចែករំលែកការទទួលខុសត្រូវក្នុងគ្រួសារ ជាដើម។ បណ្ដាសមាជិកសភា និងថ្នាក់ដឹកនាំអគ្គសហព័ន្ធពលករវៀតណាមបានផ្ទៀងស្ដាប់រាល់មិតយោបល់របស់ពលករ ជាពិសេសគឺពលការិនី ដើម្បីធ្វើវិសោធនកម្មច្បាប់ពលករ ក៏ដូចជាឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់សង្គម និងការធ្វើសមាហរណកម្មអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ