សមយុទ្ធយោធា - អាមេរិកបង្ហាញកម្លាំងនៅសមុទ្រខាងកើត

(VOVWORLD) - នេះគឺជាលើកទី មួយហើយ ដែលក្នុងរយៈពេល ៦ ឆ្នាំ នាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿងបានធ្វើសមយុទ្ធយោធានៅដែនសមុទ្រខាងកើត ក្នុងបរិបទ ដែលចិនបានធ្វើសមយុទ្ធយោធានៅជិតប្រជុំកោះ Hoang Sa (ចំណុះអធិបតេយ្យភាពរបស់វៀតណាម) ។
សមយុទ្ធយោធា - អាមេរិកបង្ហាញកម្លាំងនៅសមុទ្រខាងកើត - ảnh 1 (រូបថត៖ US Navy)

យោងតាមសេចក្ដីប្រកាសរបស់កង ទ័ពសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រោមឈ្មោះហៅថា កងកម្លាំងវាយប្រហារ នាវាដឹកយន្តហោះ Nim Nimitz នោះ នាវាដឹកយន្តហោះចំនួន ២ គ្រឿងទៀត គឺ USS Nimitz និង USS Ronald Reagan កាលពីថ្ងៃទី ៦ ខែកក្កដា បានធ្វើសមយុទ្ធជាមួយសកម្មភាពវាយប្រហារជាច្រើន សំដៅបង្ហាញសមត្ថភាពការពារដែនអាកាស និងបង្កើនវិសាលភាពវាយប្រហារពីចម្ងាយនៅលើដែនសមុទ្រ ពីនាវាដឹកយន្តហោះ។

សេចក្តីប្រកាសរបស់កងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថា  កិច្ចប្រឹងប្រែងទាំងនេះ សំដៅអនុវត្តន៍ការសន្យារបស់សហរដ្ឋអាមេរិកចំពោះសិទ្ធិរបស់ប្រទេសទាំងអស់លើវិស័យអាកាសចរណ៍និងនាវាចរណ៍និង សកម្មភាពប្រតិបត្តិការស្របច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ