សម័យប្រជុំដើមដំបូងគណៈកម្មាធិការចម្រុះអំពី FTA រវាងវៀតណាមនិង EAEU

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ី របស់ប្រធានរដ្ឋវៀត ណាម  លោក Tran Dai Quang  និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនាថ្ងៃទី២៩មិថុនា នៅទីស្នាកការរបស់គណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប បានដំណើការកិច្ចប្រជុំដើមដំបូង
សម័យប្រជុំដើមដំបូងគណៈកម្មាធិការចម្រុះអំពី FTA រវាងវៀតណាមនិង EAEU - ảnh 1

 កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន នាំមកនូវល្បឿនកំណើនគួរអោយកត់សម្គាល់ រវាងវៀតណាមនិងបណ្ដាប្រទេសក្នុងសម្ព័ន្ធភាពគយ។ 

 ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ី របស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang  និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនាថ្ងៃទី២៩មិថុនា នៅទីស្នាកការរបស់គណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប បានដំណើការកិច្ចប្រជុំដើមដំបូង របស់គណៈកម្មាធិការចម្រុះ ស្ដីអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប( VN – EAEU FTA) ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី អឺរ៉ុបលោកស្រី Veronika Nikishina ។

          នៅទីនេះ ភាគីទាំងពីរបានផ្តោតទៅលើស្ថានភាពជាក់ស្ដែង និងបំរ៉ែបំរួលនាពេលថ្មីៗនេះ ដែលទាក់ទិនដល់កិច្ចព្រមព្រៀង FTA ចាប់ពីពេលបានអនុវត្តមក។ ភាគីទាំងពីរបានឯកភាពអំពីប្រសិទ្ធភាពវិជ្ជមានក្នុងរយៈពេលកន្លងទៅ ចាប់ពីពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន នាំមកនូវល្បឿនកំណើនគួរអោយកត់សម្គាល់ រវាងវៀតណាមនិងបណ្ដាប្រទេសក្នុងសម្ព័ន្ធភាពគយ។ អង្គសន្និសីទក៏បានពិនិត្យមើល វាយតំលៃអំពិវិធានការណ៍នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ