សម័យប្រជុំនៃគណៈកម្មាធិការអង្គការទិន្នផលទ្វីបអាស៊ីលើកទី ៥៦


សម័យប្រជុំនៃគណៈកម្មាធិការអង្គការទិន្នផលទ្វីបអាស៊ីលើកទី ៥៦ - ảnh 1
សម័យប្រជុំនៃគណៈកម្មាធិការអង្គការទិន្នផលទ្វីបអាស៊ីលើកទី ៥៦ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ មេសានៅទីក្រុងហាណូយ (Image: Vietnam+)

(VOVworld) – សម័យប្រជុំនៃគណៈកម្មាធិការអង្គការទិន្នផលទ្វីបអាស៊ីលើកទី
៥៦ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ មេសានៅទីក្រុងហាណូយរបស់ វៀតណាមដោយមានការចូលរួមរបស់តំណាងជាន់ខ្ពស់នៃប្រទេសចំនួន ៧០  បណ្ដាអ្នកសង្កេតការរបស់អង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការស្បៀង
អាហារនិងកសិកម្ម អ.ស.ប.  (FAO) ជាដើម។ ក្នុងរយៈពេល ៣ ថ្ងៃ ធ្វើការ
(ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៧ មេសា) គណៈកម្មាធិការនៃអង្គការទិន្នផលទ្វីបអាស៊ី និងតំណាងនៃបណ្ដាប្រទេសជាសមាជិកមានសកម្មភាពសំខាន់ជាច្រើនសំដៅ កំណត់ទិសដៅអំពីទិន្នផលគុណភាពសំរាប់ប្រទេសជាសមាជិកនានា ដូចជា៖ ការជ្រើសតាំងប្រធាននិងអនុប្រធានថ្មីក្នុងអណត្តិ ២០១៤-២០១៥ ការប្រកាស របាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០១៣ និងការអនុម័តលើថវិការផែនការសំរាប់ឆ្នាំ
២០១៥-២០១៦ ។ល។ ក្រៅពីនោះ តំណាងនានានឹងមានរបាយការណ៍និងការ ពិភាក្សាអំពីបណ្ដាទិសដៅគោលនយោបាយនៃប្រទេសរបស់ខ្លួន ក៏ដូចជា នាំចេញកម្មវិធីសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ