សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧៖ ប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយជោគជ័យ

(VOVWORLD) - នាព្រឹកថ្ងៃទី១២ វិច្ឆិកា សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងជាប្រធានអាស៊ានឆ្នាំ ២០២០។

អញ្ជើញចូលរួមសម័យប្រជុំតាមប្រព័ន្ធវីដេអូ មានវត្តមានថ្នាក់ ដឹកនាំប្រទេសអាស៊ាននានា អគ្គលេខាធិការអាស៊ាននិងអគ្គនាយកអង្គការសុខភាពពិភពលោក។

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧៖ ប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយជោគជ័យ - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងជាប្រធានអាស៊ានឆ្នាំ ២០២០ អញ្ជើញធ្វើជាអធិបតីនៅសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧។ (រូបថត៖ baoquocte.vn) 

អង្គប្រជុំបានផ្ដោតការពិភាក្សាលើខ្លឹមសារស្នូលចំនួន៣។ នោះគឺការ ពិនិត្យមើលឡើងវិញនូវស្ថានភាពទូទៅរបស់អាស៊ាន ក្នុងនោះមានការ អនុវត្តអាទិភាពក្នុងឆ្នាំ២០២០ គំនិតផ្ដួចផ្ដើមសម្រាប់ឆ្លើយតបនិងជំនះ ពុះពារលើផលវិបាកដោយសារជម្ងឺរាតត្បាត Covid-19 ការជំរុញការស្ដារ ឡើងវិញនិងដាក់ចេញទិសដៅកសាងសហគមន៍អាស៊ាននាពេលខាងមុខ។ ខ្លឹមសារទី២គឺការពង្រឹងមជ្ឈភាពរបស់អាស៊ាន ការជំរុញខ្លាំងនូវទំនាក់ទំនង រវាងអាស៊ានជាមួយដៃគូដើម្បីសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាប្រឈមដែលកំពុង លេចឡើង ក៏ដូចជាកំណត់ទីតាំងដ៏សមស្របរបស់អាស៊ានក្នុងដំណើរការរៀបចំ ទម្រង់ឡើងវិញក្រោយពីជម្ងឺ Covid-19។ បន្ទាប់មកគឺបញ្ហាតំបន់និងអន្តរ ជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ អញ្ជើញថ្លែងនៅសម័យប្រជុំ ពេញអង្គ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា៖

“សម័យប្រជុំបានអះអាងសារជាថ្មីម្ដងទៀតនូវស្មារតីសាមគ្គីភាពដែលជួយឲ្យអាស៊ានជំនះពុះពារលើបញ្ហាប្រឈមក៏ដូចជាការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់ប្រទេសសមាជិកទាំងអស់ក្នុងការកសាង សហគមន៍ផងដែរ។ រាល់ការ រួមចំណែកមតិនៅសម័យប្រជុំនេះ បានបើកចេញវិធានការល្អជាច្រើនសម្រាប់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅនានាក្នុងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥និងនៅអនាគត តាមនោះពង្រីកឋានៈ តួនាទីរបស់ អាស៊ានក្នុងតំបន់និងលើឆាកអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ