សម័យប្រជុំពេញអង្គលើកទី៦គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភា
![សម័យប្រជុំពេញអង្គលើកទី៦គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_04_27/phien hop lan 6 ub cac van de xa hoi cua quoc hoi.jpg) |
សម័យប្រជុំពេញអង្គលើកទី៦គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភា |
(VOV)_សម័យប្រជុំពេញអង្គលើកទី៦គណៈកម្មាធិការទទួលបន្ទុកបញ្ហាសង្គមរបស់រដ្ឋសភាវៀតណាម បានប្រារព្វឡើងនាថ្ងៃទី២៧មេសា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោកស្រី Nguyen Thuy Anh ប្រធានគណៈកម្មាធិការ បានអោយដឹងថា៖ សម័យប្រជុំនេះប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧ និងទី២៨ មេសា អង្គប្រជុំនឹងផ្តល់មតិ និងវាយតំលៃអំពីការជះឥទ្ធិពលរបស់គោលនយោបាយធំៗ ចំពោះពលករ យុទ្ធជនពិការ សង្គមកិច្ចនិងសុខាភិបាល។
បន្ទាប់ពីពិធីបើក បណ្ដាសមាជិកគណៈកម្មាធិការបានពិភាក្សាផ្តល់មតិចំពោះរបាយការណ៍ស្ដីអំពីស្ថានភាពអនុវត្តគោលនយោបាយ របបធានារ៉ាប់រងសង្គម គ្រប់គ្រងនិងប្រើប្រាស់មូលនិធិធានារ៉ាប់រងសង្គមឆ្នាំ២០១៦៕