សម័យប្រជុំពេញអង្គលើកទី៨នៃគណៈកម្មាធិការយុត្តិធម៌របស់រដ្ឋសភា

(VOVWORLD) -នាព្រឹកថ្ងៃទី៥ខែមិនា នៅវិមានរដ្ឋសភា គណៈកម្មាធិការយុត្តិធម៌របស់រដ្ឋសភាបាន បើកសម័យប្រជុំពេញអង្គលើកទី៨។ 


នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការត្រួត ពិនិត្យពង្រាងច្បាប់បង្ការ ប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម)និងពង្រាងច្បាប់ រដ្ឋបាលសេដ្ឋកិច្ចពិសេស។

        ធ្វើការពិភាក្សាអំពីពង្រាងច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម) តំណាងចូលរួមបានវាយតម្លៃថា ពង្រាងច្បាប់ដែលបានធ្វើវិសោធនកម្ម ដើម្បីអនុវត្តន៍ ជាក់ស្តែងនូវទស្សនៈបញ្ជាណែនាំនិងទិសដៅដែលបានបក្សដាក់ចេញក្នុងការកសាង ច្បាប់ ដោយក្តាប់ជាប់នូវលទ្ធផលបូកសរុបរយៈពេល១០ឆ្នាំប្រតិបត្តិច្បាប់បង្ការប្រឆាំង អំពើពុករលួយ។ សេចក្តីកំណត់ជាច្រើនត្រូវបានធ្វើវិសោធនកម្ម សំដៅធានាលក្ខណៈ ប្រតិបត្តិ សមស្របជាមួយស្ថានភាពជាក់ស្តែង ព្រមៗជាមួយប្រព័ន្ធច្បាប់បច្ចុប្បន្ន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ