សម័យប្រជុំរដ្ឋាភិបាលខែមិថុនា

សម័យប្រជុំរដ្ឋាភិបាលខែមិថុនា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV)


        Vovworld-នារសៀលថ្ងៃទី៣០មិថុនានៅទីស្តីការរដ្ឋាភិបាល ក្រោមអធិបតី
ភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បណ្ដាសមាជិក
រដ្ឋាភិបាកបានផ្ដល់មតិអំពីយន្តការគោលនយោបាយពិសេសវិនិយោគអភិវឌ្ឍន៍
នគរសង្ខាងខ្សែផ្លូវ​ Nhat Tan-Noi Bai ទីក្រុងហាណូយនិងខ្លឹមសារសំខាន់ៗមួយ
ចំនួន។ ខ្សែផ្លូវ Nhat Tan-Noi Bai មានទីតាំងសំខាន់ពិសេស រួមជាមួយស្ពាន Nhat
Tan បង្កើតការតភ្ជាប់រវាងមជ្ឈមណ្ឌលទីក្រុងហាណូយជាមួយព្រលានយន្តហោះ
អន្តរជាតិ Noi Bai។ ថ្លែងមតិសន្និដ្ឋានអំពីខ្លឹមសារនេះ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានលើកច្បាស់ថា ផែនការនិងការគ្រប់គ្រងផែនការជាកត្តាសមខាន់ពិសេស
ដើម្បីកសាងរដ្ឋធានីឧស្សហូបនីយកម្មទំនើបភាវូបនីយកម្មនៃប្រទេសជាតិ
សមាហរណកម្មនិងអភិវឌ្ឍន៍។ ទីក្រុងហាណូយបានមានផែនការមេនិងកំពុងក្នុង
ដំណើរការសុក្រិដ្ឋផែនការផ្សាភ្ជាប់នឹងវិនិយោគអភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ។

        ក៨នៅសម័យប្រជុំនេះដែរ បណ្ដាសមាជិករដ្ឋាភិបាលបានផ្ដល់មតិអំពីការ
កំណត់ចំណាយដែលបានដកខណៈគិតពន្ធចំណូលអង្គភាពអាជីវកម្មចំពោះខ្ទង់
ជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្ររបស់សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព
ពង្រាងសេចក្តីសំរេចចិត្តស្ដីពីអាជីវកម្មល្បែងស៊ិសង់ប្រណាំងសេះប្រណាំងឆ្កែនិង
បាល់ទាត់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ