សម័យប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដាឆ្នាំ ២០១២

Vov-ក្នុងរយះពេល២ថ្ងៃគឺថ្ងៃទី៣០នឹង៣១កក្កដាឆ្នាំ២០១២ នាយករដ្ឋមន្រ្តី Nguyen Tan
Dung     បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដាសំដៅវាយតំលៃចំពោះ
សភាពការណ៏សេដ្ឋកិច្ច-សង្គមក្នុងខែកក្កដានឹងក្នុងរយះពេល៧ខែកន្លងទៅព្រមទាំង
បញ្ជាណែនាំការដោះស្រាយដោយទាន់ពេលវេលាបញ្ហាដែលចោទឡើងសំដៅបន្ត
ត្រួតពិនិត្យអតិផរណាជំរុញខ្លាំងការផលិតកម្មអាជីវកម្មនឹងជំរុញកំណើនសេដ្ឋកិច្ចតាម
គោលដៅដែលបានដាក់ចេញ។ពិភាគ្សានៅសម័យប្រជុំបណ្តាសមាជិករដ្ឋាភិបាល
ចាត់ទុកថា៖សភាពការណ៏សេដ្ឋកិច្ច-សង្គមក្នុងខែកក្កដានឹងរយះពេល៧ខែកន្លងទៅ
មានការវិវត្តប្រែប្រួលសកម្មតទៅទៀត។សន្ទស្សតំលៃប្រើប្រាស់ក្នុងរយះពេល៧ខែ
កន្លងទៅបន្តថយចុះ។តំលៃប្រាក់នាំចេញកើន១៩%។ថ្លែងមតិនៅសម័យប្រជុំ
នាយករដ្ឋមន្រ្តីសង្កត់ថា៖
“នាបច្ចុប្បន្នត្រូវស្វែងរកគ្រប់វិធានការដោះស្រាយការលំបាកសំរាប់ផលិតកម្មដោយ
ការបន្ថយការប្រាក់ជួយឧបត្ថម្ភអង្គភាពអាជីវកម្មមធ្យមនិងតូច ជំរុញឥណទាន
ឲ្យកសិកម្មនិងទីផ្សារក្នុងប្រទេសនិងនាំចេញ។ ខ្ញុំជឿជាក់ថាទីផ្សារក៏នឹងល្អជាង
ដោយដម្រូវការសរុប។”

សម័យប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដាឆ្នាំ ២០១២ - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា (Image: TTXVN)

ប្រតិកម្មទៅវិញ

ផ្សេងៗ