សម័យប្រជុំរដ្ឋាភិបាលវៀតណាមប្រចាំខែវិច្ឆិកាបើកជាផ្លូវការនៅទីក្រុងហាណូយ

(VOVWORLD) - នាព្រឹកថ្ងៃទី ១ ធ្នូ ថ្លែងមតិនៅសម័យប្រជុំដ្ឋាភិបាលវៀតណាមប្រចាំខែវិច្ឆិកា  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ថា៖ រដ្ឋាភិបាលបានម្ចាស់ការ ផ្តើមឡើងលើបញ្ហាច្បាប់និងការគ្រប់គ្រងសេដ្ឋកិច្ចសង្គមឆ្នាំ ២០១៨ នៅសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ៤។ 
សម័យប្រជុំរដ្ឋាភិបាលវៀតណាមប្រចាំខែវិច្ឆិកាបើកជាផ្លូវការនៅទីក្រុងហាណូយ - ảnh 1សម័យប្រជុំរដ្ឋាភិបាលវៀតណាមប្រចាំខែវិច្ឆិកាបើកជាផ្លូវការនៅទីក្រុងហាណូយ 

(VOVworld) – នាព្រឹកថ្ងៃទី ១ ធ្នូ ថ្លែងមតិនៅសម័យប្រជុំដ្ឋាភិបាលវៀតណាមប្រចាំខែវិច្ឆិកា  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ថា៖ រដ្ឋាភិបាលបានម្ចាស់ការ ផ្តើមឡើងលើបញ្ហាច្បាប់និងការគ្រប់គ្រងសេដ្ឋកិច្ចសង្គមឆ្នាំ ២០១៨ នៅសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ៤។ នៅសម័យប្រជុំលើកនេះ នាយករដ្ឋមន្ត្រីបានស្នើឲ្យ ក្រសួងស្ថាប័ននិងតំបន់បន្តអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០១៧ ថា៖

        «យើងនៅសល់តែមួយខែហើយឈានចូលឆ្នាំ ២០១៨។ បរិមាណការងារនៅច្រើន ណាស់ ក្នុងនោះ មានការងារមួយចំនួនដែលយើងមិនទាន់អនុវត្តល្អបានឡើយ។ ដោយហេតុនេះ ខ្ញុំស្នើឲ្យក្រសួងផ្នែកបន្តប្រមូលផ្តុំសម្រេចគោលដៅដែលបានដាក់ចេញ។ ទន្ទឹមនឹងនោះ បន្តដោះស្រាយការលំបាកសាកល្បង ជំរុញផលិតកម្មអាជីវកម្ម ឆ្លៀតយកឱកាសល្អប្រើប្រាស់ទំនិញចាប់ផ្តើមអាជីពថ្មីពន្លឿនការវិនិយោគអំពាវនាវអភិវឌ្ឍន៍និងកែទម្រង់បែបបទរដ្ឋ បាល ផងដែរ។»

        នៅសម័យប្រជុំលើកនេះ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងផ្នែកពិភាក្សាអំពីភារកិច្ច ស្នូលក្នុងការងារប្រឆាំងនឹងអំពើពុករលួយដើម្បីអនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ