សម័យប្រជុំរបស់រដ្ឋាភិបាលអំពីប្រធានបទកសាងច្បាប់ប្រចាំខែសីហា

(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំសម័យប្រជុំរបស់រដ្ឋាភិបាលស្តីពី ប្រធានបទកសាងច្បាប់ប្រចាំខែសីហា ឆ្នាំ២០២៣។
សម័យប្រជុំរបស់រដ្ឋាភិបាលអំពីប្រធានបទកសាងច្បាប់ប្រចាំខែសីហា - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ VGP)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ ថា ក្នុងសម័យប្រជុំលើកនេះ រដ្ឋាភិបាលនឹងពិចារណា និងផ្តល់យោបល់លើសេចក្តី ព្រាងច្បាប់ចំនួន ៤ រួមមាន៖ សេចក្ដីព្រាងច្បាប់ស្ដីពីរដ្ឋធានី (វិសោធនកម្ម); សេចក្ដី ព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក; សេចក្ដីព្រាងច្បាប់ស្ដីពី ផ្លូវគោក; សេចក្ដីព្រាងច្បាប់ស្ដីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងការលើកទឹក ចិត្តឧស្សាហកម្ម។ ទាំងនេះគឺជាខ្លឹមសារសំខាន់ ពិបាក និងស្មុគស្មាញ ដែលប៉ះពាល់ ដល់មុខសញ្ញាជាច្រើន ដូច្នេះចាំបាច់ត្រូវអនុវត្តន៍ជាបន្ទាន់។
ចាប់ពីដើមអាណត្តិរហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបើកសម័យប្រជុំចំនួន ១៩ ស្ដីពីប្រធានបទកសាងច្បាប់; ដាក់ជូនរដ្ឋសភា ដើម្បីអនុម័តលើច្បាប់ បទបញ្ញត្តិ និងសេចក្តីសម្រេចចិត្តចំនួន ៣៥; រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីបានចេញផ្សាយឯកសារច្បាប់ជាង ៤០០ ច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ